• 2022-02-11 06:58:45
  • ព័ត៌មាន

មានដំណឹង​ថា​ តុលាការនឹង​ប្រកាសពីការកាត់ទោស Kris Wu នៅខែនេះ

  • 2022-02-11 06:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះ​ មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​ថា​ ការកាត់ទោសរបស់ តារា​ចិន Kris Wu នឹងត្រូវប្រកាសជា​ផ្លូវការនៅក្នុងខែកុម្ភៈនេះ។

បើយោងតាមការឲ្យដឹងពីទំព័រហ្វេសប៊ុក Star​ Dramachaser ដែលជាអ្នក​តាមដាន និង​ផ្សាយព័ត៌មានទូទៅរបស់​តារា​ចិន បាន​បញ្ជាក់ថា​ Kris នឹង​ដឹង​ពីកម្រិតស្ថានទោស​របស់ខ្លួន​ក្នុងខែនេះហើយ។ អាច​និយាយបាន​ថា​ Kris Wu នឹង​ក្លាយជាតារាចិន​ដំបូង​គេដែល​ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ​ធ្ងន់ ប្រសិន​លោកពិតជា​បាន​ធ្វើអំពើសល្មើសច្បាប់ទាំងឡាយដូចបាន​ចោទមែន។

សម្រាប់មហាជន​មួយចំនួន​ក៏បាន​លើកឡើង​ផ្អែក​លើការទាយទុកដែរថា​ ការប្រកាសផ្លូវការសម្រាប់ការចាប់ផ្ដើមដំណើរការថតជាថ្មីរឿង «The Golden Haipin» អាច​នឹង​សម្រេចជា​ប្រាកដ ក្រោយពេល​ការ​កាត់ទោសរបស់ Kris ចេញមកច្បាស់ការ។

ទោះជាយ៉ាងណា នេះ​គ្រាន់ជាការជម្រាបជូណនូវព័ត៌មាន ចំណែកការពិតយ៉ាងណាសូមបន្តតាមដានតទៀត៕

មតិយោបល់
អត្ថបទពេញនិយម