• ច័ន្ទ, 14 កុម្ភៈ 2022 06:20
  • ព័ត៌មាន

សុទ្ធតែប្រេនៗ! ស៊ុក សុភា ទិញស្បែកជើងមួយគូៗថ្លៃកប់ ស្មើប្រាក់ខែបុគ្គលិក ៣ខែ

  • ច័ន្ទ, 14 កុម្ភៈ 2022 06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងលោក ស៊ុក សុភា បានបង្ហាញស្បែកជើងនៅហាងដ៏ល្បីមួយរួមទាំងប្រាប់ពីតម្លៃផងដែរ រហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នា។

កាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងលោក ស៊ុក សុភា បានចូលទៅហាងប្រេនទំនើបមួយដើម្បីទិញស្បែកជើង ក្នុងនោះដែរ លោកបានទិញស្បែកជើងប្រហែលជា៣គូរ ដើម្បីយកទុកពាក់ ដោយក្នុងមួយគូរមានតម្លៃជាងមួយពាន់ដុល្លារឯណោះ។ ដោយក្នុងនោះលោក ស៊ុក សុភា បានឲ្យដឹងថា ស្បែកជើងម៉ាក LOUIS VUITTON មានតម្លៃត្រឹមតែ១ពាន់ដុល្លាជាងទេ ហើយវាស្រួលពាក់ណាស់។

ចំណែកអ្នកលេងក្នុងបណ្តាញសង្គម រួមជាមួយអ្នកគាំទ្រ ពេលបានឃើញស្បែកជើងម៉ាកប្រេនៗដែលមានតម្លៃខ្ពស់ បានចូលខមមិនថា Bro និយាយច្ចឹងមានអានិតអ្នកអត់លុយទេ ចំណែកអ្នកផ្សេងទៀតថា ស្អាតណាស់ ចំសន្សំលុយបានទិញឲ្យប្តីមួយគូរដែរ ឲ្យសង្ហាដូចបង ចំណែកអ្នកខ្លះទៀតថា ស្បែកជើងមួយគូរជិតបានម៉ូតូថ្មីស្រុកខ្មែរមួយគ្រឿង រីឯអ្នកខ្លះទៀតថា គ្មានលទ្ធភាពទិញពាក់ទេបង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី