• 2022-02-15 04:50:30
  • ព័ត៌មាន

ពេល Live បកស្រាយចចាមអារ៉ាមស្នេហា Tao ឆ្លៀតដៀមដាមដល់ Kris ដែលកំពុងជាប់ពន្ធនាគារ?

  • 2022-02-15 04:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ឈ្មោះរបស់ Huang Zitao និង Xu Yiyang បាន​ផុសព្រាតពេញ​បណ្ដាញសង្គម ដោយសារបែកធ្លាយរូបភាព​នៃដំណើរកម្សាន្តរួមគ្នា ព្រម​ទាំងរូបភាព​គេ​ថត​បានថាពួកគេ​ស្និទ្ធនឹងគ្នាខ្លាំង ធ្វើឲ្យមហាជន​នាំគ្នា​សង្ស័យថាទំនងជាពួកគេស្រឡាញ់គ្នា។ ប៉ុន្តែ​គ្រប់យ៉ាង​ត្រូវ​បាន​បញ្ជាក់ហើយចេញពីមាត់សាមីខ្លួនគឺ Tao ដោយនិយាយថា​ ពួកគេគ្មានអ្វី​នឹង​គ្នា​នោះទេ។

ស្ថិតក្នុងវីដេអូ Live តារា​ប្រុសរូបនេះបាន​ច្រាន​ចោល​ទាំងស្រុងពីអ្វី​ដែលគ្រប់គ្នា​លើកឡើងរវាងលោក និង Xu Yiyang។ លោកបាន​បញ្ជាក់ថា​រូប Profile លើ Weibo របស់លោកនោះ គឺ​លោកដាក់វា​ដោយសារវា​ជារូបស្អាត ហើយក៏សោកស្ដាយដែរ ដែលរឿងទាំងអស់នេះ វាយប្រហារខ្លាំងលើ Xu Yiyang

Tao បាន​ស្រែក​បកស្រាយច្បាស់ៗថា៖ «ខ្ញុំ​មិនបាច់ត្រូវបកស្រាយអ្វីច្រើនទេ ខ្ញុំ​មិនមែន​ឧក្រិដ្ឋជន ហើយក៏មិនត្រូវជាប់គុកអីដែរ! តើអ្នកដែល​ត្រូវ​ចូលគុក មិនបានដេកលក់ស្រួលទេឬទេ?»

គ្រាន់តែ តារាចិនរូបនេះ​លាន់មាត់បែប​នេះភ្លាម មហាជន​ស្រាប់តែនឹកឃើញដល់ Kris ដែលបច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ ក្រោយជាប់ចោទពីករណីផ្លូវភេទ​និងគ្រឿងញៀនផង។

ទោះជាយ៉ាងណា ​នេះ​មិនមែនជាលើកទី ១ទេ ដែល Huang Zitao លើកឡើងបែប​បញ្ឆិតបញ្ឆៀងពី Kris ព្រោះ​កាល​ពីពេល​ដែល Kris ទើបចេញពី EXO ក៏ Tao ធ្លាប់ធ្លោយមាត់និយាយថា Kris ក្បត់ក្រុមដែរ។ ប៉ុន្តែនេះ​គ្រាន់តែរឿងអតីត ព្រោះយ៉ាងណា​ក្រោយមកពួកគេ​នៅតែជាបងប្អូនល្អដដែល។៕

ប្រភព៖ kpopstarz

មតិយោបល់