• 2022-02-15 06:31:58
  • ព័ត៌មាន

ថ្ងៃ១៤កុម្ភៈ រឿន ណាត ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ថ្មីហៅ Honey Honey ពេញៗមាត់

  • 2022-02-15 06:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ម្សិលមិញនេះជាថ្ងៃទី១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្ដីស្រលាញ់សង្កេតឃើញថា ប្រជាពលរដ្ឋ ក៏ដូចសិល្បករសិល្បការិនីជាច្រើនបានចែករំលែកក្ដីស្រលាញ់ជាហូរហែទៅកាន់មនុស្សពិសេសរាងខ្លួន។ ក្នុងនោះគេក៏ចាប់អារម្មណ៍ស្រីស្អាត MUC២០១៨ កញ្ញា រឿន ណាត ក៏បានបង្ហាញភាពផ្អែមល្ហែម មិនធម្មតាដែរជាមួយបុរសប្លែកមុខម្នាក់។

មិនលាក់លៀមច្រើនបវរកញ្ញារូបនេះទម្លាយប្រាប់អ្នកគាំទ្រក្នុងហ្វេសប៊ុក Live ថានាងកំពុងតែទទួលទានអាហារពេលល្ងាចយ៉ាងពិសេសជាមួយគូស្នេហ៍នាង ហើយរឿន ណាត ហៅបុរសនោះថាHoney Honey ផ្អែមពេញៗមាត់តែម្ដង ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយដំណឹងក្ដៅៗនេះ។

លើសពីនេះ រឿន ណាត ថែមទាំងបើកចំហបង្ហាញមុខគូស្នេហ៍នាងទៅកាន់អ្នកចូលទស្សនាការ Live ថែមទៀតផង។ ប៉ុន្តែមិនទាន់មានគេស្គាល់ទេថាតើបុរសដែលស្នាមសាក់ពេញដៃនោះជាអ្នកណាឱ្យពិត ប្រាកដ និងមានទំនាក់ទំនងស៊ីជម្រៅកម្រិតណាជាមួយស្រីស្អាតរូបនេះ ទើបធ្វើឱ្យ រឿន ណាត បើកចំហដល់ម្លឹង។

ទន្ទឹមគ្នានេះ MUC២០១៨ រូបនេះបានបង្ហើបប្រាប់ថានាង និងកម្លោះសង្ហានេះចាប់ផ្ដើមស្គាល់គ្នារហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល៤ឆ្នាំមកហើយ

យ៉ាងណាមិញគេមិនទាន់ប្រាកដចិត្តច្បាស់ទេថាការដែល រឿន ណាត បង្ហាញមុខគូស្នេហ៍ថ្មីច្បាស់ៗបែបនេះ គ្រាន់តែជាការលេងសើច ឬពិតយ៉ាងណានោះមិនទាន់មានអ្នកហ៊ានសន្មត់នៅឡើយទេខណៈ Sabay កំពុងរងចាំការឆ្លើយតបកញ្ញាជុំវិញរឿងស្នេហានេះ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់