- 2022-02-16 01:15:00
- ព័ត៌មាន
រយៈពេល៥ឆ្នាំMiss Asia Award២០១៩ សុជាតា ឆ្លងកាត់សង្វៀនច្រើនណាស់ឯបទពិសោធពេញខ្លួន
- 2022-02-16 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេល៥ឆ្នាំMiss Asia Award២០១៩ សុជាតា ឆ្លងកាត់សង្វៀនច្រើនណាស់ឯបទពិសោធពេញខ្លួន
ចន្លោះមិនឃើញ
តារាសម្ដែង និងជាតារាបង្ហាញម៉ូដ គង់ សុជាតា ទទួលបានការគាំទ្រ និងទទួលស្គាល់ជាច្រើនពីសំណាក់ប្រិយមិត្តនិយមចូលចិត្តវិស័យដើរម៉ូដចំពោះស្នាដៃនាង បន្ទាប់ពីប្រឹងប្រឡូកក្នុងវិស័យដើរម៉ូដកម្ពុជាអស់រយៈពេល៥ឆ្នាំទម្រាំសាងភាពល្បីល្បាញ និងដុះខាត់សមត្ថភាពខ្លាំងដូចសព្វថ្ងៃ។
ទម្រាំអាចលេចវត្តមាន និងក្ដោបក្ដាប់ការងារណែនដៃដូចសព្វថ្ងៃនេះ សុជាតា ធ្លាប់ឆ្លងកាត់រយៈពេល៥ ទម្រាំដុះខាត់ខ្លួនឯងទាំងសមត្ថភាពដើរម៉ូដ និងចំណេះដឹងទូទៅផ្សេង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ Miss Asia Award២០១៩ រូបនេះក៏ធ្លាប់ឡើងសង្វៀនប្រកួតបវរកញ្ញាមិនតិចប៉ុន្មានដែរ។
ពោល គង់ សុជាតា បានថ្លៃប្រាប់ Sabay កាលពីថ្មីៗនេះថា នាងជាអតីតម្ចាស់មកុដ Miss Asia Award ២០១៩ ដែលចូលរួមប្រកួតជាមួយបវរកញ្ញាជាច្រើនប្រទេសផ្សេងទៀតនៅលើទឹកដីប្រទេសវៀតណាមកាលពីឆ្នាំ២០១៩។ ដោយឡែកនាងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Khmer Super Model cycle៨ ដែលកាលនោះ សុជាតា ទទួលបានបានជយលាភីលេខ២។
បន្ទាប់មកស្រីស្អាតរូបនេះបានចូលរួមប្រកួតបវរកញ្ញា Miss Universe Cambodia ២០១៩ នាងជាប់ដល់វគ្គកំពូល១០នាក់ចុងក្រោយ។ រហូតមលដល់ឆ្នាំ២០២១នាងក៏បានក្លាយជាបេក្ខភាព ធីតាឯកសង្ក្រាន្ដរដូវកាលទី២ផងដែល ហើយនាងក៏បានចូលប្រកួតដល់វគ្គ៧នាក់ចុងក្រោយ។
យ៉ាងណាមិញនៅដើមឆ្នាំ២០២២នេះ គង់ សុជាតា បន្តប្រាប់ Sabay ថានាងកំពុងមមាញឹកខ្លាំងជាមួយ ការងារសិល្បៈ ជាពិសេសការដើរម៉ូដសំលៀកបំពាក់ ជាក់ស្ដែងនាងក៏ទើបដើរបង្ហាញម៉ូដសំលៀកបំពាក់ឱ្យកម្មវិធី Show Me Something ២០២២។ លើសពីនេះ សុជាតា ទទួលបានឱកាសថ្មីមួយផ្សេង គឺនាងបានក្លាយតួសម្ដែងក្នុងរឿងខ្លីបែបស្នេហាយុវវ័យថែមទៀតផង៕