
- 2022-02-16 04:50:25
- ព័ត៌មាន
ពីយ៉ាពីន ប្រែចិត្ដលែងខឹង អៀង ចេនឡា ភ្លាម ក្រោយដឹងស្ថានភាពជំងឺលោកកំពុងសង្គ្រោះនៅកាល់ម៉ែត
- 2022-02-16 04:50:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីយ៉ាពីន ប្រែចិត្ដលែងខឹង អៀង ចេនឡា ភ្លាម ក្រោយដឹងស្ថានភាពជំងឺលោកកំពុងសង្គ្រោះនៅកាល់ម៉ែត
ចន្លោះមិនឃើញ
តារាកំប្លែងស្រី ពីយ៉ាពីន ដែលទើបចាប់បានតំណែងថ្មីជំនួសនាងខ្ញុង ក្នុងកម្មវិធីកំប្លែង “២គ្រួសារ” របស់ស្ថានីយទូរទស្សន៍CTN បានបង្ហើបរឿងអន់ចិត្ដមួយចំពោះលោក អៀង ចេនឡា បន្ទាប់ពីនាងទទួលបានដំណឹងថា លោកចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត។
កញ្ញា ពី យ៉ាពីន សរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី១៦ ខែកុម្ភៈ ថា រូបនាងខំតែអន់ចិត្ត នឹងលោក អៀង ចេនឡា ថាម្ដេចក៏ឡើងផ្ទះនាងទាំងមូលមិនអញ្ចើញចូលរួម តែតាមពិតលោកមានបញ្ហាសុខភាពបែបនេះសោះ។ នាងបន្ថែមថា មិនគួរឿងបែបនេះធ្លាក់ទៅលើបងប្រុសនោះទេ សូមទេវតាតាមថែរក្សាបងឲ្យរួចផុតពីជំងឺនេះទៅចុះ។
ពីយ៉ាពីន៖ “សូមបងប្រុសឆាប់ជា មានបងប្អូនចាំ តាមដានការសំដែង របស់បងប្រុសច្រើនណាស់ សង្ឃឹមថា បង និងអាចមកសំដែងបានវិញណាក្នុងពេលឆាប់ជូនពុកម៉ែបងប្អូនបានសើចសប្បាយវិញណា គាត់តែងតែ នែនាំ គាត់តែងតែជួយ បញ្ហាផ្លូវ ប្រាប់កន្លែងណាល្អនិងកន្លែងណាមិនគួធ្វើ មានការតែងតែហៅប្អូន ខុសជេ ហៅមក ឆាប់ជាណាបង ប្រុស”។
សូមបញ្ជាក់ថា ដំណឹងឈឺធ្ងន់របស់តារាកំប្លែងលោក អៀង ចេនឡា ត្រូវបានទម្លាយដោយប្អូនប្រុសបង្កើតរបស់លោក គឺលោក សុខ រ៉ាស៊ី កាលពីយប់មិញ។ បើតាមលោក សុខ រ៉ាស៊ី បច្ចុប្បន្នលោក អៀង ចេនឡា កំពុងស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យបារម្ភ ព្រោះក្រៅពីជំងឺទឹកចូលសួត គ្រូពេទ្យបានរកឃើញជំងឺថ្មីមួយទៀតលើរូបបងលោក គឺរលាកស្រោមខួរ ដែលបណ្ដាលឲ្យលោករវើរវាយ និយាយតែម្នាក់ឯងលែងដឹងខុសត្រូវ៕