
- ព្រហស្បតិ៍, 17 កុម្ភៈ 2022 02:05
- ព័ត៌មាន
ព្រឹកនេះ ធ្លាយរឿង ហេង ឡុង ពាក់នាឡិកាតម្លៃលំដាប់នាឡិកាសម្ដេចតេជោប្រើដែរ
- ព្រហស្បតិ៍, 17 កុម្ភៈ 2022 02:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះ ធ្លាយរឿង ហេង ឡុង ពាក់នាឡិកាតម្លៃលំដាប់នាឡិកាសម្ដេចតេជោប្រើដែរ
ចន្លោះមិនឃើញ
កន្លងទៅមានប្រិយមិត្ដតិចតួចណាស់ដែលចាប់អារម្មណ៍លើជីវិតឯកជនរបស់លោក ហេង ឡុង ប៉ុន្ដែចាប់ពីលោកបានក្លាយជាប្រធានសមាគមមិត្ដសិល្បៈស្ម័គចិត្ដជួយសង្គម ហើយបានប្រឡូកច្រើនលើវិស័យអចលទ្រព្យជាមួយអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ មានការភ្ញាក់ផ្អើលមួយលើតម្លៃនាឡិការបស់លោក បន្ទាប់ពីលោកពាក់វា ហើយអង្គុយថតបញ្ចេញស្ដាយតែម្នាក់ឯង ដោយមានភ្ជាប់ពាក្យពីរឃ្លាតាមបណ្ដាញសង្គមថា៖ "ជំនះឧបសគ្គកាន់តែធំ យើងរឿងបានកាន់តែច្រើន"។
ប៉ុន្ដែលោក Tommy ដែលជាស្វាមីតារាចម្រៀង សួស វីហ្សា ដែលគេសង្កេតឃើញប្រើសម្ភារៈទំនើបៗដែរនោះ មិនបានចាប់អារម្មណ៍ខ្លាំងទៅលើឃ្លាឃ្លោងដែលលោក ហេង ឡេង សរសេរនោះទេ ពោលគឺលោក ចាប់អារម្មណ៍ទៅលើនាឡិការបស់លោក ហេង ឡុង ពាក់ ទៅវិញ។ លោកនិយាយថា៖ “នាឡិការបស់បងប្រធានមានតម្លៃជិត១លានដុល្លារ”។
គិតត្រឹមម៉ោង៨កន្លះ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ Sabay មិនទាន់អាចទាក់ទងលោក ហេង ឡុង ដើម្បីផ្ទៀងផ្ទាល់លើតម្លៃនាឡិកាដែលលោក Tommy អះអាងថាមានតម្លៃរហូតដល់ជិត១លាននេះនៅឡើយទេ។ ប៉ុន្ដែបច្ចុប្បន្នលោក ហេង ឡុង មានលទ្ធភាពច្រើនក្នុងការទិញសម្ភារៈប្រើប្រាស់ថ្លៃៗ ដោយគេសង្កេតឃើញលោកចូលរួមយ៉ាងសកម្មទាំងការងារសិល្បៈ និងមុខជំនួញផ្នែកអចលនទ្រព្យជាមួយអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា៕