• 2022-02-17 03:20:46
  • ព័ត៌មាន

Peypey Dy និងក្រុមតូចចិត្តធំ រៀបចំកម្មវិធី Meet & Greet ឡើងផ្អើលសាលរោងកុននៅអ៊ីអន កាលពីម្សិល

  • 2022-02-17 03:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Meet & Greet ដែល​រៀបចំ​ឡើង​ដោយក្រុម Peypey Dy បានប្រព្រឹត្តិទៅយ៉ាង​ឱឡារិកកាល​ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ អ៊ីអន១ ដោយមាន​ការចូលរួម​យ៉ាង​ច្រើនពីអ្នកគាំទ្រ។

វាជា​ពេល​ដ៏អស្ចារ្យ​សម្រាប់​ Peypey Dy និងក្រុម​ការងារ​ដែល​បាន​រៀបចំ​កម្មវិធីនេះ​រួមគ្នា ស្របពេលជាមួយនឹង​ការដាក់បញ្ចាំងភាពយន្តខ្លីបែប​កំប្លែងលាយរន្ធត់ «ខ្មោចនាងភូមិរី»។ តាមការឲ្យដឹងពី Peypey Dy បាន​បញ្ជាក់ថាជំនួបកម្មវិធី និងបញ្ចាំងរឿងនៅពេល​នេះ គឺមិនមានការលក់សំបុត្រឡើយ ពោលគឺក្រុមការងារបាន​ចំណាយទាំងស្រុងក្នុងការរៀបចំឲ្យចេញជារូបរាង។

ក្នុងកម្មវិធី Meet & Greet នេះ​ដែរ ក៏ឃើញថា​ក្រៅពីតួសម្ដែងក្នុងរឿង ម៉ាដូណាដែលជាពិធីករ ក៏នៅមាន​អ្នក​ចូលរួមជា​ច្រើននាក់ រួមមានតាំងពី Influencer ល្បីៗ និងតារាចម្រៀងដូចជា កញ្ញា តី លោក សក្កដា កញ្ញា វីឌីណែត ឆាឆា Linda Vee និងបុគ្គលល្បីៗជា​ច្រើនរូបទៀត។ ទស្សនាដូចខាងក្រោម​នូវរូបភាព​ចេញពីទិដ្ឋភាពកម្មវិធី៖

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី