• 2022-02-17 04:05:06
  • ព័ត៌មាន

ប៉ុន្មានថ្ងៃនេះ K-Pop មានរឿងផ្ទុះច្រើនឡើងកក្រើកវិស័យ អង្រួនអ្នកប្រើអ៊ីនធើណិត Share ដាច់ដៃចោល

  • 2022-02-17 04:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះឈានចូលសប្ដាហ៍ទី ៣ ហើយនៃខែកុម្ភៈ ឆ្នាំ២០២២ ហើយមួយរយៈចុងក្រោយ បទចម្រៀងថ្មីជា​ច្រើនក៏ចេញជាបន្តបន្ទាប់ ស្របពេល​បញ្ហា និងរឿងរ៉ាវក៏មាន​ជា​ហូរហែពេញវិស័យ។

ក្នុងករណីអ្នក​ខកខាន​មិនបាន​តាមដានជាប់ ពេល​នេះ​សូមមកដឹងពីព្រឹត្តិការណ៍ទាំងអស់នោះដូចខាងក្រោម៖

១. ការ Comebacks និង Debut

- “Ghost Town” - Moonbin & Sanha (ASTRO)

- “Dilemma” - APINK

- “INVU” - Taeyeon

- “Gray So Gray” – Epik High & Younha

- “JIKJIN” – TREASURE

- “Eye on You” - Wonho

២. រឿងរ៉ាវកំពុងពេញនិយម

- Lucas (NCT) ត្រឡប់មកកាន់បណ្ដាញសង្គមវិញ ក្រោយបាត់មុខមួយរយៈធំ ពាក់ព័ន្ធ​នឹង​អាស្រូវជាមួយអតីតសង្សារ

- Huang Zitao ជាប់ទាក់ទង​នឹង​ព័ត៌មានចចាមអារ៉ាមស្នេហាជាមួយនឹង​តារាស្រីក្នុងផលិតកម្មរបស់ខ្លួនគឺ Xu Yiyang ប៉ុន្តែក្រោយមកលោកក៏បាន​ចេញមុខច្រានចោលថា​មិនមែនជាការពិតវិញ។

- Suho បាន​បញ្ចប់កាតព្វកិច្ចផ្លូវការពីបម្រើជាតិជាស្ថាពរ

- BTS ប្រកាសរៀបចំការប្រគំតន្ត្រី "Permission To Dance” នៅក្នុងទីក្រុងសេអ៊ូលនៅខែមីនាខាងមុខ

អត្ថបទ៖ យី សុធារី

មតិយោបល់