• 2022-02-17 07:53:04
  • ព័ត៌មាន

ម្ដងនេះ វ៉ាន់ នីឡា បញ្ចេញរូបថតមុខរោង៦សន្លឹក ហើយបញ្ជាក់ថ្ងៃរៀបការទៀត

  • 2022-02-17 07:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងរៀបការរបស់តារាកំប្លែងស្រី វ៉ាន់ នីឡា ត្រូវបានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះជជែកគ្នាតាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ប៉ុន្ដែគេមិនទាន់ឃើញការកំណត់ថ្ងៃចូលរោងជាក់លាក់នៅឡើយគិតមកដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២២។

ថ្ងៃរសៀលថ្ងៃទី១៧ ខែកុម្ភៈ នេះ លេចដំណឹងមួយទាក់ទងនឹងថ្ងៃចូលរោងការរបស់កញ្ញា វ៉ាន់ នីឡា និងគូដណ្ដឹង ដែលលើកពេលម្ដងហើយម្ដងទៀតដោយសារបញ្ហាជំងឺកូវីដ-១៩។ កញ្ញា នីឡា បានបង្ហើបដំណឹងមួយតាមបណ្ដាញសង្គមIG ដោយមានភ្ជាប់រូបថតក្នុងឈុតរៀបការមួយចំនួនថា៖ "ជួបគ្នានៅថ្ងៃសៅរ៍ ទី១៩ ខែមីនា"។

នៅលើគណនីIG ដដែលនេះ បានសរសេរចំណងជើងនៅក្រោមរូបថតទាំងនោះជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា៖ “ខ្ញុំសង្ឃឹថាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់បំផុត…ពួកគេនឹងមិនធ្វើឲ្យខ្ញុំខកបំណងចំពោះស្នេហាចុងក្រោយរបស់ខ្ញុំមួយនេះទេ"។

តាមពិតកញ្ញា នីឡា និងគូដណ្ដឹង មានគម្រោងរៀបការតាំងពីឆ្នាំ២០១៩ ប៉ុន្ដែដោយសារបញ្ហាជំងឺកូវីដ-១៩ អូសបន្លាយ ពិធីមង្គលការក៏អូសបន្លាយទៅតាមនោះដែរ។ កញ្ញា នីតា ធ្លាប់និយាយថា ចាស់ទុំ និងសាមីខ្លួនទាំងសងខាង បានខកបំណងម្ដងហើយម្ដងទៀត ប៉ុន្ដែសង្ឃឹមថាដល់ថ្ងៃចូលរោងការជាក់ស្ដែងមិនសូវបារម្ភពេកទាក់ទងនឹងការបិទក្រុង ឬឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យពិធីមង្គលប្រែទៅជាអាប់អួរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់