• 2022-02-18 09:32:58
  • ព័ត៌មាន

លើកទីមួយក្នុងឆាកជីវិត! Peypey Dy អាចសម្រេចក្ដីស្រមៃធំដល់ទៅ ២ ឌុបក្នុងថ្ងៃតែមួយ

  • 2022-02-18 09:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គឺជា​ថ្ងៃកម្មវិធីជំនួបជាមួយនឹង​អ្នកគាំទ្រ​របស់ក្រុម​ Peypey Dy ស្របពេល​នៃការចាក់បញ្ចាំងបញ្ចប់រឿង «ខ្មោចនាងភូមិរី» នៅផ្សារទំនើប អ៊ីអន១។

កម្មវិធី​នៅ​ថ្ងៃនោះ​ពិតជា​ពោរពេញ​ទៅដោយក្ដីរំភើប​សម្រាប់ Peypey Dy និងក្រុមការងារ​ទាំងអស់ ព្រោះត្រឹម​ក្រុម​តូច​មែន ប៉ុន្តែពួកគេ​បាន​រួមគ្នាធ្វើរឿងដ៏អស្ចារ្យជា​ច្រើន។

និយាយ​ស្វាគមន៍ និង​បើកពីអារម្មណ៍ពិតក្នុងថ្ងៃនោះ Peypey Dy ដែល​ជាមេក្រុម និងជាអ្នកដឹកនាំរឿងបាន​លើកឡើងទាំងស្រក់ទឹកភ្នែកថា៖ «ថ្ងៃនេះ​យើងបាន​ធ្វើកម្មវិធីនេះ ចង់និយាយថាគឺ សប្បាយចិត្តខ្លាំង​មែនទែន»។ ក្រៅពីនេះ​ លោកនៅបាន​បន្ថែម​ទៀតថា ពិតជា​រំភើប​​មិននឹក​ស្មាន​ថា​ ក្នុងថ្ងៃតែមួយខ្លួនអាច​សម្រេច​ក្ដីស្រមៃអស្ចារ្យដល់ទៅ ដោយ ទីមួយគឺ បាន​រៀបចំ​កម្មវិធី Meet & Greet ជាមួយនឹង​អ្នកគាំទ្រជា​ច្រើន និងទីពីរ មានឱកាសចាក់បញ្ចាំង​រឿង ដែល​ជាការខិតខំ​ប្រឹង​ប្រែងផលិតផ្ទាល់របស់លោក និងក្រុមការងារ។ បន្ថែម​ពីលើនេះ Peypey Dy ក៏មិនភ្លេចអរគុណដល់ យ៉ារីន (ម្ចាស់ Brand Justeen Miracle) ដែលជួយឧបត្ថម្ភ​ និងជួយសម្រេចក្ដីស្រមៃមួយនេះ។ អ្វីដែលសំខាន់ ការបញ្ចាំងជូនទស្សនាកាលពីថ្ងៃទី១៦ នោះ គឺមិនមានការលក់សំបុត្រឡើយ មានន័យថាអាចចូលទស្សនាដោយឥតគិតថ្លៃទៀត។

យ៉ារីន (តួខ្មោចនាងភូមិរី និងជាម្ចាស់ប្រេន ឡេខៀវ)

បញ្ជាក់ផងដែរថា រឿងខ្មោចបែបកំប្លែង «ខ្មោចនាងភូមិរី» ជាស្នាដៃជោគជ័យមួយទៀត បន្ទាប់ពីរឿង «ព្រាយកន្ទោង», «ទូរសព្ទផ្ដាច់ព្រលឹង», «នាងនាថឆ្លងជាតិ» និងរឿងជា​ច្រើនទៀតដែល Peypey Dy និងក្រុមផលិតប៉ុន្មាន​ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី