• 2022-02-19 05:43:56
  • ព័ត៌មាន

រូបថតមង្គលការថ្មីៗទៀតរបស់ Park Shin Hye និង Choi Tae Joon ត្រូវ​បាន​បង្ហាញ

  • 2022-02-19 05:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Shin Hye និង Choi Tae Joon ទើប​បាន​រៀបការក្លាយជាប្ដីប្រពន្ធស្របច្បាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ហើយរូបថតមង្គលការមួយចំនួនទៀតរបស់ពួកគេក៏ទើបតែចេញ​ផ្សាយ​នៅពេល​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនពិធីការកូរ៉េ Laciel ដែលធ្លាប់រៀបចំពិធីរៀបចំពិធីមង្គលការឲ្យតារាល្បីៗជា​ច្រើននោះ បានបង្ហាញ​រូបភាព​ជា​ច្រើន​របស់គូស្វាមីភរិយាថ្មីថ្មោងនេះនៅថ្ងៃទី១៨ ខែកុម្ភៈ ជាការអបអរថ្ងៃកំណើតរបស់ Park Shin Hye ផង។ ពួកគេ​បាន​បង្ហោះ​រូបភាព​លើ Instagram ដោយភ្ជាប់ជាមួយនឹង​ Caption ថា៖ «គូដ៏គួរឲ្យស្រឡាញ់! ថ្ងៃនេះ​គឺជាថ្ងៃខួបកំណើតរបស់នាង អ្នកដែលតែង​តែង​មាន​ភាពស្រស់ស្រាយ ពេញ​ដោយភាពរីករាយដូចក្មេងស្រីតូច។ សូមមាន​ថ្ងៃល្អនិងរីករាយ ពួកយើងនឹកអ្នករាល់ថ្ងៃ»។

ដូច្នេះ​សូមទស្សនាខាងក្រោម នូវរូបភាពរៀបការដ៏សែនផ្អែមល្អែមរបស់ប្ដីប្រពន្ធតារាល្បីទាំង ២៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី