
- អាទិត្យ, 20 កុម្ភៈ 2022 00:10
- ព័ត៌មាន
បើហៅខ្លួនឯងជា Fan របស់ Taylor Swift គួរកុំរំលងរឿងពិត ១០ចំណុចនេះ
- អាទិត្យ, 20 កុម្ភៈ 2022 00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើហៅខ្លួនឯងជា Fan របស់ Taylor Swift គួរកុំរំលងរឿងពិត ១០ចំណុចនេះ
ចន្លោះមិនឃើញ
Taylor Swift តារាចម្រៀងអាមេរិកដែលអាចចាប់យកភាពល្បីល្បាញ ដោយពឹងសមត្ថភាពក្នុងខ្លួនពិតៗ បានបង្កើតប្រវត្តិសាស្ត្រច្រើនរាប់ភ្លេចសម្រាប់នាងខ្លួនឯងលើវិស័យសិល្បៈសាកលលោក។
ចូលសិល្បៈតាំងពីអាយុ១៤ ឆ្នាំ មកដល់ពេលនេះ Taylor បានសម្រេចជោគជ័យច្រើនណាស់ ហើយនិយាយពីចំនួនអ្នកគាំទ្រវិញ ច្រើនរកលេខដាក់គ្មាន។ ងាកទៅជីវិតឯកជន តើ Taylor មានអ្វីដែលជាចំណង់ចំណូលចិត្ត? Sabay សូមលើកយកមកបង្ហាញដូចតទៅ៖
១. ពណ៌ដែលនាងចូលចិត្តគឺ ក្រហម
២. ម្ហូបដែលចូលចិត្តញ៉ាំគឺ អាហារចិន ជប៉ុន និងអាហារសម្រន់
៣. ពេលទំនេរនាងចូលចិត្តចូលផ្ទះបាយធ្វើម្ហូប ឬមិនដូច្នោះទេ នាងតែងចំណាយពេលតែងនិពន្ធ ដើរលេង ជិះស្គីលើទឹក និងជប់លៀង
៤. ចូលចិត្តអានសៀវភៅ To Kill a Mockingbird និង The Hunger Games
៥. Taylor Swift ជានារីដែលចូលចិត្តស្លៀកខោរឹបៗ
៦. កីឡាដែលត្រូវនឹងចំណូលចិត្តរបស់ Taylor គឺបាល់ទាត់ និងបាល់ទះ
៧. លេខ ១៣ ជាលេខដែលនាងស្រឡាញ់ជាងគេ
៨. សត្វដែលស្រឡាញ់បំផុតគឺ ឆ្មា និងសេះ
៩. រដូវដែល Taylor ជាប់ចិត្តជាងគេ គឺរដូវក្ដៅ
១០. Taylor និយាយថាបើសិនជានាងចាកចេញពីសិល្បៈ នាងនឹងធ្វើជាអ្នកនិពន្ធប្រលោមលោក៕