• 2022-02-21 07:01:52
  • ព័ត៌មាន

ស្វាគមន៍ការវិលត្រឡប់មកវិញ Park Bo Gum បន្ទាប់ពីបញ្ចប់កាតព្វកិច្ចក្នុងជួរយោធា

  • 2022-02-21 07:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រពិតជារីករាយយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង និងជាតារាសម្ដែងឆ្នើមក្នុងពិភពកម្សាន្ដ កូរ៉េខាងត្បូង Park Bo Gum បានវិលត្រឡប់មកកាន់វិស័យសិល្បៈវិញហើយ ក្រោយខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ។

Park Bo Gum បានចូលបម្រើជាតិ កាលពីខែសីហា ឆ្នាំ២០២០ ក្នុងនាមជាក្រុមតន្ត្រីកងទ័ពជើងទឹក ។

បន្ទាប់ពីទទួលភារកិច្ចចូលបម្រើក្នុងជួរយោធាត្រូវបានបញ្ចប់ ព័ត៌មានកូរ៉េបានចេញផ្សាយនៅថ្ងៃទី២១ កុម្ភៈនេះថាលោកបានបញ្ចប់កាតព្វកិច្ច និងបានវិលត្រឡប់មកកាន់វិស័យសិល្បៈជាថ្មីម្ដងទៀត។

យ៉ាងណាមិញក្រោយទទួលដំណឹងនេះរួចមក មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការវិលត្រឡប់ដ៏រំភើបសម្រាប់វត្តមាន Park Bo Gum ធ្វើឱ្យអ្នកគាំទ្រចែករំលែកជាច្រើនលើបណ្ដាញសង្គម និងនិយាយពាក្យស្វាគមន៍ទៅកាន់ Park Bo Gum៕

ប្រភព៖ Allkpop ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់