• 2022-02-21 07:41:08
  • ព័ត៌មាន

កើនជាលំដាប់! តារាថៃ៣នាក់ទៀតហើយ ផ្ទុកវិជ្ជមានកូវីដ១៩

  • 2022-02-21 07:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានថៃបានចុះផ្សាយនៅថ្ងៃទី២១កុម្ភៈ នេះបានឱ្យដឹងថាខណៈដែលប្រជាជន ទូទៅឆ្លងរាលដាលនៃជំងឺកូវីដ១៩ សិល្បករសិល្បការិនី៣នាក់ផ្សេងទៀតក៏កំពុងលេចដំណឹងឆ្លង ជំងឺកាចសាហាវមួយនេះជាបន្តបន្ទាប់ផងដែរ។

Jonny Anfone

ដោយក្នុងនោះគេបានដឹងថា តារាសម្ដែងជើងចាស់វ័យ៥២ឆ្នាំលោក Jonny Anfone ដែលទើបតែបង្ហោះរូបលើ Instagram ក្នុងស្ថានភាពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយបានបញ្ជាក់យ៉ាងថា លោកបានឆ្លងជំងឺកូវីដ១៩។ ដោយឡែកតារាសម្ដែស្រី Noi Busakorn និងលោក Tong Tu P ក៏បានរកឃើញវិជ្ជកូវីដស្របពេលគ្នានេះផងដែរ។

Noi Busakorn
Tong Tu P

បន្ទាប់ពីទទួលដំណឹងវិជ្ជមានកូវីដនេះរួចមកសាមីខ្លួនចេញមុខអធ្យាស្រ័យទៅកាន់មហាជន និងអំពាវនាវដល់អ្នកដែលមានទំនាក់ទំនងស្និតស្នាល និងប្រយោលទាំងអស់ធ្វើការតាមដាន សុខភាពខ្លួនឯងជាបន្ទាន់ និងដាក់ខ្លួនដាច់ដោយឡែក៕

ប្រភព៖ Sanook ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់