• 2022-02-22 06:09:39
  • ព័ត៌មាន

ពេលនេះម៉ោងនេះ អ៊ីនធើណិតចង់គាំងហើយ ក្រោយផ្ទុះការសង្ស័យ Jackson និង Yuqi ស្រឡាញ់គ្នា

  • 2022-02-22 06:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចចាមអារ៉ាម​ទាក់ទងស្នេហារបស់ Jackson Wang (GOT7) និង Yuqi [(G)I-DLE] បាន​ក្លាយជាប្រធានបទកំពុងក្ដៅគគុកនៅ​ពេល​នេះ លើ Weibo

ផ្អែក​តាម​សេចក្ដីរាយការណ៍លើ Weibo បាន​ឲ្យដឹងថា​ Yuqi ត្រូវ​បាន​គេប្រទះ​ថា​បាន​ទៅលេងផ្ទះ Jackson Wang ជា​រឿយៗកាល​ពីចុងឆ្នាំ ២០២១។ តារា​ស្រីរូបនេះ​ ក៏ត្រូវ​គេ​ឃើញថា​បាន​កាន់ផ្កាកុលាបជា​ច្រើនទងទៀត នៅថ្ងៃបន្ទាប់ ពេល​ចេញពីផ្ទះ Jackson ដោយមាន​អមដំណើរជាមួយក្រុម​ការងារផ្សេងទៀតរបស់នាង​ផង។

ដំណឹង​នេះ​ក៏បាន​ក្លាយជា​ប្រធានបទពុះកញ្ជ្រោលពេញបណ្ដាញសង្គម Weibo ស្របពេលអ្នកគាំទ្រជាច្រើននាក់បង្កើន​ការសង្ស័យលើទំនាក់ទំនងរបស់តារាប្រុសស្រីទាំង ២។

ទោះជាយ៉ាងណា គ្រប់យ៉ាង​ស្ថិតក្នុងការសន្និដ្ឋានរបស់អ្នកគាំទ្រ ឯការពិតយ៉ាង​ណា​មាន​តែតាមដាន​ និងរង់ចាំ​ការបកស្រាយ​ច្បាស់ពីសាមីខ្លួន​បន្ថែម៕

ប្រភព៖ Allkpop

មតិយោបល់