• 2022-02-22 09:59:51
  • ព័ត៌មាន

លះបង់ណាស់! ដើម្បីរូបថតមួយសន្លឹក រ៉េន នីតារា ដាក់ចិត្តស៊ូដេកត្រាំក្នុងទឹកយ៉ាងត្រដាបត្រដួស

  • 2022-02-22 09:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីកម្លោះសង្ហា Influencer រ៉េន នីតារា ដែលជា កំពូលអ្នកថតរូបបែប Fashion រាល់ស្នាដៃថតរូបរបស់តារារូបនេះតែងតែទទួលបានការគាំទ្រ ទឹកដៃរបស់លោក។

នៅពីក្រោយរូបភាពស្រស់ស្អាតត្រជាក់ភ្នែកគ្រប់ប៉ុស្ដិ៍ សុទ្ធបង្កប់ជាមួយនឹងទិដ្ឋភាពរៀបរាង និង ការរៀបចំយ៉ាងលំបាកទាំងម៉ដូដែល និងក្រុមការងារថត។ ជាក់ស្ដែងនៅមុននេះ រ៉េន នីតារា បាន បង្ហោះវីដេអូខ្លីមួយនៅលើបណ្ដាញសង្គម Instagram បង្ហាញពីសកម្មភាពកំពុងថតរូប។

វីដេអូទាំងមូលបានលាតត្រដាងច្បាស់ៗពីសកម្មភាពយ៉ាងត្រដាបត្រដួសរបស់កម្លោះសង្ហារូបនេះជាមួយនិងតួស្រី ដែលក្រុមការងារតម្រូវឱ្យស្លៀកសំលៀកបំពាក់កូនក្រមុំកូនកូនកម្លោះដេក ត្រាំទឹក ថតរូបបែប Fashion ទើបដឹងថាដើម្បីរូបថតល្អឥតខ្ចោះមួយប៉ុស្ដិ៍ៗមិនមែនជាការងាយ ស្រួល ដូចដែលមើលលទ្ធផលស្រាប់ៗនោះទេ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី