• 2022-02-23 08:13:53
  • ព័ត៌មាន

ស្ទូឌីយោ Jackson Wang ចេញសេចក្ដីប្រកាសទាក់ទងព័ត៌មានលួចមានស្នេហាជាមួយ Yuqi

  • 2022-02-23 08:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ព័ត៌មានចចាមអារ៉ាមស្នេហារវាង Jackson Wang (GOT7) និង Yuqi ((G)I-DLE) បានអង្រួនចិត្តអ្នកគាំទ្រពេញ​បណ្ដាញ​សង្គម ក្រោយមានសកម្មភាព​បែកធ្លាយថា​ ខាងស្រីបាន​ចេញចូលផ្ទះខាងប្រុសញឹកញាប់។

ដោយសារសន្ធឹក​អ្នក​ Share និងចែកចាយពាក្យចចាមអារ៉ាម​នេះ​ មានចំនួន​ច្រើន​លើសលប់ពេក​ ទើបខាង​ស្ទូឌីយោរបស់ Jackson ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ។ ស្ទូឌីយោ​បាន​អះអាង​ថា​ ពួកគេគ្រាន់​តែ​ជាមិត្តទេ ដូច្នេះ​មិត្តទៅលេងផ្ទះមិត្ត ជារឿងធម្មតាទេ៖

«ថ្មីៗនេះ គណនីបណ្ដាញផ្សព្វផ្សាយ​ឯករាជ្យ “អ្នកថតរូប Liu Da Chui” បាន​ទាញ​យក​ផលប្រយោជន៍​ ពីភាពល្បីល្បាញរបស់ក្រុមហ៊ុនលោក Wang Jia Er (Jackson Wang) ដោយបានបញ្ចេញវីដេអូឃ្លីបដែលភ្ជាប់​គ្នា និង​ចេតនា​ក្នុងការ​បំភ្លៃ​ការ​ពិត។ គាត់ថែម​ទាំង​ប្រើពាក្យដូចជា "នៅជាមួយគ្នាពេញមួយយប់" "ផ្កាកុលាប" "ស្រីស្អាតពីរនាក់" "បើកឡានត្រឡប់ទៅផ្ទះរបស់ Wang Jia Er" និង "អ្នកយល់ហើយ ខ្ញុំមិនចាំបាច់និយាយទៀតទេ" ដើម្បីបំភាន់គ្រប់គ្នា។ ដោយហេតុនេះសាធារណជន កាន់តែបង្កើនការយល់ច្រឡំចំពោះលោក Wang Jia Er។ វាជា​រឿងមួយដែលធ្វើឡើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ មែនទែនទៅ វា​ជា​រឿង​ធម្មតា ទេសម្រាប់​មិត្តភ័ក្តិ​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ផ្ទះ​របស់ Wang Jia Er។ សកម្មភាពរបស់គណនីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនេះ មិនត្រឹមតែរំលោភលើភាពឯកជនរបស់សិល្បករប៉ុណ្ណោះទេ ថែមទាំងបានបង្កការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់លោក Wang Jia Er ផងដែរ។ទាក់ទងនឹងស្ថានភាពនេះ ក្រុមហ៊ុនបានដាក់របាយការណ៍ប៉ូលីសរួចហើយ ដើម្បីការពារលោក Wang Jia Er ។ សិទ្ធិតាមរយៈភ្នាក់ងារសុវត្ថិភាពសាធារណៈ និងលើកកម្ពស់បរិស្ថានអនឡាញស្អាត និងសុវត្ថិភាព។ យើងជឿថាច្បាប់គឺធ្ងន់ធ្ងរ និងយុត្តិធម៌ ហើយនឹងមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនគិតថាពួកគេអាចគេចផុតពីការបំពានឡើយ។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគ្រប់គ្នាម្តងទៀតសម្រាប់ការយកចិត្តទុកដាក់ និងផ្ដល់ក្តីស្រឡាញ់ជានិច្ចចំពោះលោក Wang Ji Er ។ ក្រុមហ៊ុន និងលោក Wang Jia Er នឹងបន្តផ្តោតលើការងាររបស់គាត់ ហើយនឹងមិនធ្វើឱ្យនរណាម្នាក់ដែលស្រឡាញ់ និងគាំទ្រ Wang Jia Er ខកចិត្តឡើយ! យើងស្វាគមន៍ចំពោះការតាមដាន និងការណែនាំរបស់អ្នកគ្រប់គ្នា!»។

ដោយឡែក​សម្រាប់​ផលិតកម្ម Cube វិញ​ មិនទាន់​ចេញ​សេចក្ដី​ប្រកាសណា​មួយក្រោយព័ត៌មាន​នេះ​ផ្ទុះ​ឡើងឡើយ៕

ប្រភព៖ Koreaboo

មតិយោបល់