
- ព្រហស្បតិ៍, 24 កុម្ភៈ 2022 02:16
- ព័ត៌មាន
Park Seo Joon កើតកូវីដនឹងគេហើយ តែមកទល់ពេលនេះមិនទាន់លេចហេតុភេទអ្វីទេ
- ព្រហស្បតិ៍, 24 កុម្ភៈ 2022 02:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Park Seo Joon កើតកូវីដនឹងគេហើយ តែមកទល់ពេលនេះមិនទាន់លេចហេតុភេទអ្វីទេ
ចន្លោះមិនឃើញ
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ផលិតកម្ម Awesome ENT របស់តារាសម្ដែង Park Seo Joon ទើបបានចេញសេចក្ដីរាយការណ៍បញ្ជាក់ថាលោកបានឆ្លងជំងឺកូវីដ១៩។
ផ្អែកតាមសេចក្ដីរាយការណ៍របស់ផលិតកម្មបានឲ្យដឹងថា៖ «Park Seo Joon បានឆ្លងកាត់ការធ្វើតេស្តជំងឺកូវីដ១៩ បានយ៉ាងជាប់លាប់ ដោយប្រើឧបករណ៍តេស្តដោយខ្លួនឯង មុនចេញដំណើរទៅថតម្ដងៗ ហើយកាលពីសប្ដាហ៍មុន មុនពេលចេញទៅធ្វើការ លោកបានតេស្តទៅក៏ស្រាប់តែចេញលទ្ធផលវិជ្ជមាន។ ក្រោយមកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានទៅធ្វើតេស្តតាមម៉ាស៊ី PCR ហើយក៏ចេញលទ្ធផលផ្លូវការ វិជ្ជមានមែន»។
ផលិតកម្ម Awesome ENT ក៏នៅបានបន្ថែមដែរថា Park Seo Joon បានចាក់វ៉ាក់សាំងគ្រប់ ៣ដូសរួចហើយ រួមទាំងវ៉ាក់សាំងដូសជម្រុញផងដែរ។ បច្ចុប្បន្ន លោកមិនមានអាការអ្វីធំដុំនោះទេ។
យ៉ាងណាមិញ លោកនឹងបញ្ចប់ការសម្រាកព្យាបាល ដោយធ្វើចត្តាឡីស័កនៅថ្ងៃទី២៥ ខាងមុខនេះ៕