• 2022-02-24 03:41:22
  • ជីវិតតារា

ស្របពេល Angelina Jolie មកស្រុកខ្មែរ ហ៊ុយ យ៉ាឡេង ចង់ផ្តាំរឿងមួយក្នុងចិត្តទៅលោកស្រី

  • 2022-02-24 03:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាកំពុងតែមានការភ្ញាក់ផ្អើលនឹងរំភើបយ៉ាងខ្លាំងក្រោយលេចវត្តមានកំពូលតារាសញ្ជាតិអាមេរិក លោកស្រី Angelina Jolie នៅលើទឹកដីកម្ពុជារយៈពេលប៉ុន្មានថ្ងៃមកនេះ ស្របពេលវត្តមានរបស់អ្នកស្រីមកលើកនេះ ផលិតករភាពយន្តដ៏ល្បីមួយរូបដែរនៅកម្ពជា ចង់ផ្តាំផ្ញើរទៅកាន់លោកស្រី។

ដោយមើលឃើញពីទឹកចិត្តក្នុងការជួយយ៉ាងធំធេងមកកម្ពុជារបស់តារាសម្តែងហូលីវូត Angelina Jolie ដោយមុននេះបន្តិច ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកខ្លួន ដោយចង់បង្ហាញឲ្យអ្នកនៅក្បែរជួយផ្តែផ្តាំទៅប្រាប់លោកស្រី Angelina Jolie ឲ្យជួយភាពយន្តខ្មែរក្នុងដំណាក់កាលកូវិដផង ព្រោះដំណើរនៃដំណាក់កាលនេះពិតជាតឹងណាស់សម្រាប់វិស័យមួយនេះ។

រម្លឹកផងដែរថា ផលិតករភាពយន្តនិងជាម្ចាស់ខ្សែរភាពយន្តរឿង "ដើម្បីកូន" គឺលោក ហ៊ុយ យ៉ាឡេង បានសាងស្នាដៃជាច្រើននៅរហូតមានឈ្មោះបោះសម្លេងដោយបានយករឿងមួយចំនួនទៅចាក់បញ្ចាំងនៅក្រៅប្រទេសទៀតផង ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់