
- ព្រហស្បតិ៍, 24 កុម្ភៈ 2022 08:38
- ព័ត៌មាន
មកខ្មែរប៉ុន្មានថ្ងៃឡើងផ្អើលប្រទេស ទីបំផុត Angelina Jolie ទម្លាយពាក្យពិត អានហើយរំជួលចិត្ត
- ព្រហស្បតិ៍, 24 កុម្ភៈ 2022 08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកខ្មែរប៉ុន្មានថ្ងៃឡើងផ្អើលប្រទេស ទីបំផុត Angelina Jolie ទម្លាយពាក្យពិត អានហើយរំជួលចិត្ត
ចន្លោះមិនឃើញ
វត្តមានរបស់តារាហូលីវូដ Angelina Jolie មកកាន់ទឹកដីកម្ពុជាលើកនេះ ពិតជាផ្ដល់នូវមោទកភាពសម្រាប់ប្រជាជនកម្ពុជា ដោយម្នាក់ៗភ្ញាក់ផ្អើលជាខ្លាំង ម្យ៉ាងអ្នកស្រីថែមទាំងបានចូលរួមខ្លាំងក្នុងសកម្មភាពជួយសង្គមកម្ពុជា ពិសេសស្ត្រីខ្មែរ។
មុនត្រឡប់ទៅប្រទេសវិញ Angelina Jolie ទម្លាយអារម្មណ៍ពិតលើគណនីសង្គមរបស់ខ្លួន យ៉ាងវែង ពេញដោយខ្លឹមសារបង្កប់ក្ដីរំភើបដូចតទៅ៖
«ប៉ុន្មានថ្ងៃនៅប្រទេសកម្ពុជាក្នុងចំណោមប្រជាជនដែលពោរពេញដោយភាពកក់ក្ដៅ ខ្ញុំមានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់។ ទីនេះតែងជាប្រទេសដ៏អស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។
រីករាយដែលបានជួបជុំមិត្តភ័ក្តិ និងសហការីនៅមូលនិធិ MJP ក្នុងស្រុកសំឡូត។ ក្រុមការងារក្នុងស្រុកទាំងអស់បានដំណើរការកម្មវិធីសុខភាព ការអប់រំ និងការអភិរក្ស។ ខ្ញុំបានចំណាយពេលខ្លះជាមួយនឹងមន្ត្រីអនុប្រធានអនុរក្សព្រៃឈើ ពិភាក្សាគ្នាពីការទន្ទ្រានដី ការបរបាញ់ និងការគូសផែនទីផ្លូវល្បាតផងដែរ។»
ជាក់ស្ដែងនៅថ្ងៃនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានអញ្ជើញជួបផ្ទាល់ជាមួយនឹង Angelina Jolie ដោយបានថ្លែងអំណរគុណដែលអ្នកស្រីក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត៕