• 2022-02-25 01:57:00
  • ព័ត៌មាន

Angelina ជាមួយតារាល្បីៗនាំគ្នាបន់ស្រន់ និងសម្ដែងការតក់ស្លុតពន់ពេកចំពោះសង្គ្រាមនៅអ៊ុយក្រែន

  • 2022-02-25 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាមរវាង អ៊ុយក្រែន-រុស្ស៉ី នៅពេល​នេះ​កំពុងស្ថិតនៅស្ថានភាពតានតឹងបំផុត ក្រោយកងទ័ព​រុស្ស៊ី​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​ទី​ក្រុង​របស់​អ៊ុយក្រែន​ ​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ​ប្រកាស​បើក​ប្រតិបត្តិការ​ពិសេស​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​។

ព័ត៌មាន​នេះ​ពិតជា​បាន​ធ្វើឲ្យមនុស្សទូទាំងពិភពលោកមាន​ការភ្ញាក់ផ្អើល តក់ស្លុត និងបារម្ភខ្លាំងជាពិសេសចំពោះ​ប្រជាជនស្លូតត្រង់ និងក៏បាន​នាំគ្នាបន់ស្រន់ សូមឲ្យសង្គ្រាមមួយនេះ​ឆាប់ផុតរលត់ទៅក្នុងពេល​ឆាប់ៗ។

ក្នុងចំណោម​អ្នកទាំងអស់​ក៏ឃើញថា​មាន​បុគ្គលស្ថិតក្នុងវិស័យនយោបាយ អ្នកមាន​ឥទ្ធិពលលើបណ្ដាញសង្គម និងតារាល្បីៗជា​ច្រើនដែរ រួមមាន​ទាំង Angelina Jolie ផងដែរ។

អ្នកស្រី​បាន​បង្ហោះ​លើគណនី Instagram នៅ​ថ្ងៃនេះ​ថា៖ «ដូចអ្នកទាំងអស់គ្នាដែរ ខ្ញុំ​កំពុងអធិស្ឋានសម្រាប់ប្រជាជនអ៊ុយក្រែននៅពេលនេះ។ ការផ្ដោតរបស់ខ្ញុំជារួម ជាមួយនឹងក្រុមការងារ @refugees របស់ខ្ញុំគឺ សង្ឃឹមថាអ្វីគ្រប់យ៉ាង​ដែល​អាច​ធ្វើទៅបាន អាចធានាការពារ សិទ្ធិមនុស្សជាមុនចំពោះអ្នកដែលផ្លាស់ប្ដូរទីកន្លែង និងជនភៀសខ្លួនក្នុងតំបន់។ យើងបាន​ឃើញរួចហើយនូវរបាយការណ៍នៃអ្នកស្លាប់ និងមនុស្សដែល​ចាប់ផ្ដើមភៀសខ្លួនចេញពីផ្ទះ ដើម្បី​ស្វែង​រកកន្លែង​មាន​សុវត្ថិភាព។ វាពិតជា​លឿនពេកហើយក្នុងការទទួលព័ត៌មាន​ថា​នឹងមានអ្វី​កើតឡើង ប៉ុន្តែអ្វី​ដែល​សំខាន់នៅពេល​នេះ សម្រាប់ប្រជាជនអ៊ុយក្រែន និងសម្រាប់នីតិរដ្ឋអន្តរជាតិ - មិនអាចនិយាយលើសពីនេះបាន​ទេ»។

ដោយឡែកក្រៅពៅ Angelina Jolie ក៏ឃើញថា​នៅ​មាន​តារា​ជា​ច្រើនបាន​ចេញ​ផ្ញើក្ដីស្រឡាញ់ ការលើកទឹកចិត្ត និងបន់ស្រន់ចំពោះអ្វីដែល​បាន​កើតឡើងក្នុងប្រទេស​អ៊ុយក្រែនពិសេសចំពោះប្រជាជនទាំងអស់។ អ្នកដែលបញ្ចេញសំឡេងក្រោយដឹងពីការកម្រើកនៃសង្គ្រាមនេះរួមមាន៖

តារា​សម្ដែង​អាមេរិក Mark Ruffalo
តន្ត្រីករ Peter Gabriel
អ្នកនិពន្ធជើងចាស់ជនជាតិអាមេរិក Stephen King
តារាច​ម្រៀង Miley Cyrus
តារារ៉េប Cardi B
តារាសម្ដែងអង់គ្លេស Paddy McGuiness

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម