
- សុក្រ, 25 កុម្ភៈ 2022 02:18
- ព័ត៌មាន
ពីម្សិលមិនទាន់ច្បាស់ ពេលនេះចេញសេចក្ដីប្រកាសផ្លូវការថា Yoon Chan Young ឆ្លងកូវីដហើយ
- សុក្រ, 25 កុម្ភៈ 2022 02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីម្សិលមិនទាន់ច្បាស់ ពេលនេះចេញសេចក្ដីប្រកាសផ្លូវការថា Yoon Chan Young ឆ្លងកូវីដហើយ
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តារាសម្ដែង Yoon Chan Young បានធ្វើតេស្តកូវីដដោយខ្លួនឯង មុនត្រៀមខ្លួនចូលរួមកម្មវិធី "Knowing Bros” របស់ទូរទស្សន៍ JTBC ដែលគ្រោងនឹងថតវគ្គពិសេសរឿង «All Of Us Are Dead» ជាមួយនឹងតួក្នុងរឿងខ្លះ ជាមួយនឹងតារារបស់កម្មវិធី។ ក្រោយពីតេស្តរួច ស្រាប់តែចេញលទ្ធផលមកបញ្ជាក់ថា Chan Young ឆ្លងជំងឺកូវីដ១៩ ហើយភ្លាមៗលោកក៏សម្រេចផ្អាករាល់សកម្មភាពថតទាំងស្រុងតែម្ដង។
ដោយឡែកឈានចូលព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ ផលិតកម្មរបស់ Yoon Chan Young ក៏បានប្រកាសថាតារាប្រុសរូបនេះបានទៅធ្វើតេស្ត PCR រួចហើយ ហើយលទ្ធផលពិតជាវិជ្ជមានកូវីដមែន។
គួរដឹងដែរថា ថ្មីៗនេះ Yoon Chan Young បានទៅថតកម្មវិធីថ្មី "The Sixth Sense 3” របស់ប៉ុស្តិ៍ tvN ក្នុងនាមជាភ្ញៀវកិត្តិយស។ ក្រោយមកភ្លាមៗក៏មានព័ត៌មានថាទាំងផលិតករកម្មវិធី និងតួក្នុងកម្មវិធីមាន Lee Sang Yeob, Mijoo និង Jessi សុទ្ធតែកើតកូវីដទាំងអស់៕
ប្រភព៖ Soompi អត្ថបទ៖ ធារី