• 2022-02-25 05:54:23
  • ព័ត៌មាន

អ្ហាក…! រ៉ូលីន ជួបគ្រោះថ្នាក់ដាច់សរសៃពួរជើង ហើយពោលពាក្យយ៉ាងកម្សត់

  • 2022-02-25 05:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងហេតតុការណ៍គ្រោះថ្នាក់របស់តារាសម្ដែង និងចម្រៀងភេទទី៣ រ៉ូលីន មិនត្រូវបានមិត្ដសិល្បៈ និងអ្នកគាំទ្រដឹងច្រើនឡើយ ស្រាប់តែនៅថ្ងៃនេះតារាសម្បូរវោហាររ៉ូលីន បានទម្លាយដំណឹងដ៏ក្រៀមក្រំមួយ គឺសរសៃពួរជើងរបស់លោកត្រូវដាច់ហើយត្រូវការព្យាបាលយ៉ាងតិច១ខែទៀតទើបជា។

រ៉ូលីន បានបញ្ចេញដំណឹងចុងក្រោយទាក់ទងនឹងស្ថានភាពជើងរបស់លោកតាមបណ្ដាញសង្គមIG នៅថ្ងៃទី២៥ ខែកុម្ភៈ នេះថា៖ “ចង់មិនចង់ តែវាកើតឡើងហើយ ដាច់សរសៃពួរជើង មានតែខំព្យាបាលទៅ១ខែទេជាហើយ”។

តារាសម្បូរវោហាររូបនេះ បានពោលថា លោកត្រូវតែលើកទឹកចិត្ដ និងឲ្យកម្លាំងចិត្ដខ្លួនឯងទេនៅអំឡុងពេលនេះ ហើយលោកក៏សុំទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលបានអញ្ជើញលោក តែលោកអាក់ខានមិនបានទៅចូលរួម។

រ៉ូលីន មិនបានបញ្ជាក់ថា លោកជួបហេតុការណ៍គ្រោះថ្នាក់អ្វី ឬដោយរបៀបណានោះទេ ទើបបណ្ដាលឲ្យដាច់សរសៃជើងបែបនេះ។ ក្រោយពីលោកបង្ហោះសារមួយនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើន ចង់ដឹងពីសុខទុក្ខ នៃមូលហេតុ នៃគ្រោះថ្នាក់របស់លោក ប៉ុន្ដែលោកមិនបានបកស្រាយលម្អិតទេ ដោយគ្រាន់តែថ្លែងអំណរគុណចំពោះបងប្អូនមិត្ដភក្ដិដែលបានទូរស័ព្ទ និងChat មកសួរសុខទុក្ខ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី