
- សុក្រ, 25 កុម្ភៈ 2022 08:46
- ព័ត៌មាន
ភ្នែក Fan មើលច្រឡំធំ ពេលប្រទះប្រអប់ម្យ៉ាងដូចកញ្ចប់បារី ដល់ Taeyeon និង Key លើកឡើងទើបដឹងជាអ្វី
- សុក្រ, 25 កុម្ភៈ 2022 08:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នែក Fan មើលច្រឡំធំ ពេលប្រទះប្រអប់ម្យ៉ាងដូចកញ្ចប់បារី ដល់ Taeyeon និង Key លើកឡើងទើបដឹងជាអ្វី
ចន្លោះមិនឃើញ
នៅថ្ងៃទី២៣ ខែកុម្ភៈ តារាប្រុសស្រីដែលស្និទ្ធប្រៀបដូចបងប្អូន Taeyeon និង Key បានបង្ហាញមុខរួមគ្នា ក្នុងនាមជាភ្ញៀវកិត្តិយសក្នុងវីដេអូផ្សាយផ្ទាល់ (LIVE) របស់ YouTube Channel Haetnim (YouTuber ដែលល្បីខាងធ្វើវីដេអូ Mukbang)។
អ្នកចូលមើល Live ពេលនោះគឺមានចំនួនច្រើន ដល់ ៦០ ០០០នាក់ ហើយស្ថិតក្នុងការ Live ពួកគេបានញ៉ាំជុំគ្នា និងក៏មិនភ្លេច ផ្សព្វផ្សាយអាល់ប៊ុមរបស់ Taeyeon “INVU” ដែរ។
ពេលកំពុងអង្គុយញ៉ាំបណ្ដើរ ជជែកបណ្ដើរ Key ក៏បានងាកទៅមើល Comment ដោយមានអ្នកសរសេរថា៖ «ខ្ញុំដូចជាឃើញបារី» និងខ្លះសរសេរថា «របស់នៅកណ្ដាលនោះ កញ្ចប់បារីមែន?»
ដោយសារសន្ធឹក Comment ចង់បានការបញ្ជាក់ខ្លាំងពេក Taeyeon, Haetnim និង Key ខំប្រឹងរកមើលជុំវិញខ្លួន ហើយចុងក្រោយទើបដឹងថាគ្រប់គ្នាយល់ច្រឡំព្រោះតែប្រអប់មួយនោះ។
ជាការពិតណាស់ ប្រអប់នោះ គឺជា អាល់ប៊ុម "INVU" Version កាសែត របស់ Taeyeon ទេ។ ក្រោយបង្ហាញ គ្រប់់គ្នាស្រាប់តែផ្ទុះសំណើចភ្លាមៗ ព្រោះដឹងថាក្មេងៗជំនាន់ក្រោយមិនសូវស្គាល់កាសែតទេ។
Taeyeon ក៏បាននិយាយដែរថា ៖ «វាពិតជាមានរាងដូចកញ្ចប់បារីមែន ខ្ញុំមិនបានដឹងខ្លួនដូចគ្នាមុននេះសោះ! អ្នកទាំងអស់គ្នា កុំជក់បារីណា៎ អូខេ? វាមិនមែនជាកញ្ចប់បារីទេ វាជាអាល់ប៊ុមរបស់ខ្ញុំទេតើ! Version កាសែតទេ!»
រយៈពេលនៃការ Live ពេញទៅដោយភាពសប្បាយរីករាយ ពិសេស Taeyeon និង Key កាន់តែមានឱកាសបានជជែកលេងជាមួយនឹងអ្នកគាំទ្រ ហើយភាពស្និទ្ធស្នាលរបស់ពួកគេក៏កាន់តែកើនឡើងតាមនោះដែរ៕