- 2022-02-27 02:00:00
- ព័ត៌មាន
ឈិនឡុង សារភាពថាធ្លាប់ប្រមឹក ងប់ល្បែង មានស្រីរាប់ភ្លេច និងវាយដំប្រពន្ធកូនតូចទៀត
- 2022-02-27 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិនឡុង សារភាពថាធ្លាប់ប្រមឹក ងប់ល្បែង មានស្រីរាប់ភ្លេច និងវាយដំប្រពន្ធកូនតូចទៀត
ចន្លោះមិនឃើញ
តារាសម្ដែងយិនស៊ិនរបស់ចិន Jackie Chan ឬឈិនឡុង បានបង្ហាញពីប្រវត្តិពីអតីតកាល ចូលក្នុងសៀវភៅដែលមានឈ្មោះថា "Never Grow Up”។
ក្នុងសៀវភៅ "Never Grow Up” នេះ ឈិនឡុងបានលម្អិតរឿងរ៉ាវមួយចំនួនទាក់ទងនឹងជីវិតរបស់លោក ដែលធ្លាប់ជា បុរសកាចសាហាវ។ រម្លឹកទៅកាលពីអតីត លោកជាមនុស្សប្រមឹក វក់នឹងល្បែងស៊ីសង។ លើសពីនេះលោកធ្លាប់ដេកជាមួយស្រីពេស្យាជាច្រើននាក់ និងវាយដំកូនតូច អំឡុងពេលឈ្លោះគ្នាជាមួយនឹងប្រពន្ធទៀត។
ទាក់ទងនឹងការសិក្សា តារាប្រុសរូបនេះនិយាយថាខ្លួនពិតជាសោកស្ដាយជាពន់ពេកដែលមិនសង្វាតរៀន មើលងាយការសិក្សាពេលនៅជាសិស្ស។
ដោយឡែក កាលពីអាយុ ១៥ឆ្នាំ លោកបានជួបស្នេហ៍គ្រាដំបូង ឈ្មោះ Chang។ ទំនាក់ទំនងរបស់លោកជាមួយនាងកាលនោះក៏មិនល្អដែរ។ ឈិនឡុងហៅខ្លួនឯងថាជា "សង្សារសាហាវ” ព្រោះលោកតែងធ្វើឲ្យមិត្តស្រីអស់សង្ឃឹម ទាំងដឹងថានាងព្យាយាមនៅតែទាក់ទងលោក ទាំងដែលឪពុកម្ដាយជំទាស់។ តារារូបនេះបន្ថែមទៀតថា លោកតែងចាកចេញពីទូក្រុងហុងកុង ព្រោះមិនចង់នៅជាមួយសង្សារម្នាក់នោះ ហើយរាល់ពេលឲ្យតែដើរលេងជាមួយគ្នាម្ដងៗ លោកតែងជ្រើសយកការវាយគ្នា ទុកជាការកម្សាន្ត។
ក្រោយមកទៀត ពេលអាចរកលុយបានច្រើន លោកតែងដើរផឹកស្រា ពាលាអាវ៉ាសែ ដើរដេកជាមួយស្រីមិនចេះគិត និងចំណាយលុយធ្វើរឿងជាច្រើនទៀត។ នេះក៏ដោយសារចង់បង្ហាញឲ្យអ្នកដែលធ្លាប់មើលងាយលោកកាលពីមុនភ្លឺភ្នែក។
ក្នុងបទសម្ភាសមួយជាមួយនឹងវិបសាយ Daily Mail ឈិនឡុងប្រាប់ថា៖ "ប្រហែលជា ១០ឆ្នាំមុន ខ្ញុំបានចំណាយលុយជាង ២លានដុល្លាររៀងរាល់ឆ្នាំ ដើម្បីប៉ាវអាហារមនុស្សជាច្រើន។ បន្ថែមពីនេះ ខ្ញុំក៏ផ្ដល់កាដូដូចជា នាឡិកា ឡាន អាវរោមសត្វ ស្រាថ្លៃៗ និងសម្ភារៈទំនើបៗជាច្រើនទៀត”។
ពីជីវីតគ្រួសារវិញ ឈិនឡុង ឧស្សាហ៍មានជម្លោះជាមួយប្រពន្ធណាស់។ មានពេលខ្លះដោយសារ ជឿសម្ដីមិត្តភ័ក្ដិពេក ទាក់ទងនឹងរឿងលុយកាក់។ មានម្ដង ពេលឈ្លោះគ្នា តារាក្បាច់គុនរូបនេះ ធ្លាប់ទាញដៃកូន ចាប់គ្រវាត់រំលងបន្ទប់ បោះទៅលើសាឡុងទៀតផង។ ដោយសារអំពើមិនល្អ ចេញពីចរិតឆេវឆាវនេះហើយ ទើបធ្វើឲ្យលោកមានវិប្បដិសារី និងតែងពោលសុំទោសប្រពន្ធកូនជានិច្ច៕