• 2022-02-28 04:44:57
  • ព័ត៌មាន

ក្ដៅៗ! Rosé ក្លាយជាសមាជិកទី ២របស់ BLACKPINK ត្រូវឆ្លងកូវីដនៅថ្ងៃនេះ

  • 2022-02-28 04:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីរាយការណ៍របស់ YG បាន​ឲ្យដឹង​នៅថ្ងៃទី២៨ ខែកុម្ភៈនេះ​ថា Rosé (BLACKPINK) ឆ្លងកូវីដ១៩ហើយ។

«នេះគឺជា YG Entertainment ! Rose សមាជិកក្រុម BLACKPINK បានធ្វើតេស្តវិជ្ជមានCOVID-19 ហើយ បន្ទាប់ពីធ្វើតេស្ត PCR មុនពេលនាងចេញដំណើរទៅក្រៅប្រទេសកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជាលទ្ធផល កាលវិភាគការងារនៅក្រៅប្រទេសមួយចំនួនរបស់នាងត្រូវបានលុបចោល។

ចំណែកសមាជិក ៣នាក់​ផ្សេងទៀត (មាន Jisoo, Jennie, និង Lisa) បាន​ធ្វើតេស្តរួចហើយ គឺ​អវិជ្ជមាន ហើយពួកគេរួមទាំង Rosé ផងមិនមាន​ចេញរោគសញ្ញាអ្វីទេ។

សមាជិក​ក្រុម BLACKPINK ទាំងអស់បានចាក់វ៉ាក់សាំង COVID-19 គ្រប់អស់ហើយ ហើយយើងនឹងផ្តល់​អាទិភាពចំពោះការគិតគូរដល់សុខភាពរបស់តារារបស់យើង និងក្រុមការងាររបស់ពួកគេជាមុនសិន។

យើងទទួលយកដោយក្ដីអំណរ បើអ្នកជូនពរឱ្យ Rosé ឆាប់ជាសះស្បើយ និងគាំទ្រការផ្សព្វផ្សាយជាអន្តរជាតិរបស់សមាជិក BLACKPINK។ យើង​នឹង​ជូន​ដំណឹង​ទៅ​អ្នក​ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ»៕ា

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម