• 2022-02-28 07:38:09
  • ជីវិតតារា

ដូចណាស់លេងក៏សមទៀត! មកដឹងមុខតួអង្គសម្តេចនៅវ័យក្មេងក្នុងភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”

  • 2022-02-28 07:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាពិតជាចង់មើលរឿងភាគក៏ដូចជាភាពយន្តចម្រៀងដែលជាខ្សែរភាពយន្តបង្ហាញពីជីវិតពិតរបស់សម្តេចតេជោកាលពីកុមារភាពសង្ឃឹមថាល្អមើលខ្លាំង ដែលសម្តែងដោយកុមារា មុត ឧត្តម ដើរជាតួសម្តេចកាលពីវ័យកុមារ។

កាលពីម្សឹលមិញនេះ លោក ហ្វៃ សំអាង បានបង្ហាញរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ច្បាស់ៗថា រូបក្មេងប្រុសម្នាក់នេះគឺជាតួអង្គសម្តេចនៅវ័យក្មេង ដែលសម្តែងដោយកុមារា មុត ឧត្តម នៅក្នុងខ្សែរភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”ដែលនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង។បទចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពយ៉ាងខ្លាំង​នេះ បង្ហាញពីខ្សែជីវិតតស៊ូពុះពារគ្រប់បែប​ យ៉ាងរបស់កូនកសិករ​ម្នាក់ ចាកចេញពីលោកឪពុក​ អ្នកម្តាយ​ បងប្អូន​ទាំងខ្លួននៅក្មេងខ្ចី ផ្ញេីខ្លួននឹងសង្ឃមានវត្តអារាមជាទីស្នាក់​អាស្រ័យ​ដេីម្បីក្រេប​យកចំណេះវិជ្ជា​ ជាខ្សែជីវីតពិតរបស់សម្តេចតេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បទ​ចម្រៀង​ដ៏ពីរោះនិងមានអត្ថន័យ​ ទុកជាកញ្ចក់ឆ្លុះសម្រាប់មនុស្សគ្រប់ជំជាន់។

នៅក្នុងនោះដែរ ក៏លេចវត្តមានរបស់ ដួង ហ្សូរីដា បានចូលមកខមមិនសរសើ ឧត្តម ថាគេលេងបានល្អណាស់ទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី