• 2022-03-01 02:25:46
  • ជីវិតតារា

ខ្លោចចិត្តណាស់! ភាពយន្តថ្មីដែល អៀង ចេនឡា ទើបថតចប់នឹងចាក់បញ្ជាំងថ្ងៃនេះ បែរជាបាត់ម្ចាស់បន្សល់ស្នាដៃចុងក្រោយ

  • 2022-03-01 02:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងភាពយន្ត និងកំប្លែងលោក អៀង ចេនឡា បានផុតដង្ហើមនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយឈឺធ្ងន់ធ្ងរព្យាបាលអស់ជាច្រើនខែកន្លងមកនេះ ដោយលោកមានជំងឺរលាកស្រោមខួរក្បាល រហូតនិយាយលែងដឹងខុសត្រូវ រវើរវាយបាត់ការចង់ចាំ ហើយអ្វីដែលកាន់តែរំជួលចិត្តខ្លាំងទៀតនោះគឺថ្ងៃនេះជាថ្ងៃដែលរឿងថ្មីរបស់លោកចុងក្រោយបង្អស់ដែលបានថត នឹងចាក់បញ្ចាំងនៅថ្ងៃនេះតែម្តង បែរជាបាត់ម្ចាស់មិនបាននៅមើលស្នាដៃរបស់ខ្លួនទៅវិញ។

កាលពីយប់មិញនេះក្រោយទទួលដំណឹងថាលោក អៀង ចេនឡា ទទួលមរណៈភាព ស្រាប់តែ បវរកញ្ញា សេង រដ្ឋា បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានស៊ែរចេញពីអាខោនមួយផ្សេងទៀតមានរូបលោក អៀង ចេនឡា ផងដែរ ដោយបានបញ្ជាក់ថា ថ្ងៃនេះរឿងថ្មីដែលមានបងសម្តែង នឹងចាក់បញ្ចាំងហើយ តែបែរជាចាកចេញទៅ ពិតជាលឿនពេកហើយ ថតរឿងជាមួយគ្នា តែបងតែងតែធ្វើឲ្យគេគ្រប់គ្នាសើចសប្បាយក្អាកក្អាយ ។ ក្នុងនោះ រដ្ឋា បានជូនពរឲ្យគាត់ទៅកាន់ទីស្ងប់សុខ និងសុគតិភព ផងដែរ។

បើតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Yata Fha បានបញ្ជាក់ថា រឿងថ្មីដែលលោក អៀង ចេនឡា ថតនោះគឺរឿង«បាបស្នេហ៏អតីត»ដែលនឹងចាក់បញ្ចាំងនៅលើទូរទស្សន៏PNN ក្នុងថ្ងៃនេះហើយ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់