• 2022-03-02 02:30:10
  • ព័ត៌មាន

ខាត់ សុឃីម ពោលពាក្យយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ឧទេ្ទសាចារ្យ ប៉ុក វណ្ណធីរ

  • 2022-03-02 02:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២ ខែមីនា នេះ មានដំណឹងដ៏សោកសៅមួយទៀតក្នុងរង្វង់អ្នកសិល្បៈខ្មែរ បន្ទាប់ពីដំណឹងមរណភាពរបស់តារាចម្រៀង និងសម្ដែងលោក អៀង ចេនឡា កាលពីថ្ងៃម្សិលមិញ។ នោះ គឺដំណឹងមរណភាពរបស់ឯកឧត្ដមឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ។

ឯកឧត្ដម ប៉ុក វណ្ណធីរ ដែលជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលនៅមានជីវិតលោកតែងតែធ្វើបទបង្ហាញពីដំណើរដើមទង នៃការធ្វើបុណ្យទានផ្សេងៗ ព្រមទាំងមានគំនិតអភិរក្សវប្បវធម៌ ប្រពៃណីខ្មែរនិយម រហូតដល់សិល្បករ-សិល្បការិនីខ្មែរគោរពស្រឡាញ់លោកយ៉ាងច្រើន។

បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ តារាស្រីពហុជំនាញ ខាត់ សុឃីម បានពោលទាំងសោកស្ដាយតាមបណ្ដាញសង្គមថា៖ ក្មួយសោកស្ដាយរកអ្វីមកប្រៀបពុំបាន សូមដួងវិញ្ញាណក្ខន្ធលោកអ៊ុំបានទៅកាន់ឋានបរម្យសុខកុំបីឃ្លាងឃ្លាតឡើយ”។

សូមរំលឹកថា ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី២ ខែមីនា នេះ ស្រាប់តែលេចដំណឹងថាឯកឧត្ដមទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានទទួលមរណភាពហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម