• 2022-03-02 02:34:20
  • ជីវិតតារា

សោកស្តាយណាស់! វី ឌីណែត បាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗដោយគ្មានថ្ងៃត្រឡប់ម្នាក់ទៀតហើយ

  • 2022-03-02 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយអ្នកម្ដាយជាទីស្រលាញ់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ឥឡុវនេះ វី ឌីណែត ត្រូវបាត់បង់អ៊ុំប្រុសម្នាក់ទៀតហើយ រហូតធ្វើឲ្យគ្រប់គ្នាសោកស្តាយយ៉ាងពន់ពេកសម្រាប់ការបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗគ្នាបែបនេះនៅក្នុងគ្រួសាររបស់នាង។

នៅប៉ុន្មានម៉ោងមុននេះ វី ឌីណែត តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស បានបាត់បង់អ៊ុំប្រុសម្នាក់ទៀតហើយដែលមានឈ្មោះថា ប៉ុក វណ្ណធី ដោយនាងបានបង្ហោះរូបភាព២សន្លឹករួមទាំងសំណេរដែលបញ្ជាក់ថា នាងត្រូវបាត់បង់អ៊ុំប្រុសម្នាក់ទៀតហើយ ពីពេលនេះទៅអ៊ុំប្រុសឈប់លេបថ្នាំ ចាក់ថ្នាំទៀតហើយ ហើយនាងក៏អរគុណដល់លោកផងដែរ ដែលបានផ្តល់ឲ្យនាងនៅមរតកចុងក្រោយ។នាងបានបន្ថែមទៀតថា អ៊ុំ សរសេរ តាក់តែង រកនឹកទាំងយប់ទាំងថ្ងៃ នូវប្រវត្តម្តាយរបស់នាង ទាំងសុខភាពរបស់គាត់នៅខ្សោយ ហេតុអ្វីឲ្យនាងបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗបែបនេះ។

ជាចុងក្រោយនាងក៏សូមឲ្យវិញ្ញាណខណ្ឌ័អ៊ុំប្រុសរបស់នាងទៅកាន់សុគតិភពផងដែរ។

សូមរំលឹកថា ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី២ ខែមីនា នេះ ស្រាប់តែលេចដំណឹងថាឯកឧត្ដមទ្ទេសាចារ្យ ប៉ុក វណ្ណធី បានទទួលមរណភាពហើយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម