• 2022-03-02 03:39:25
  • ជីវិតតារា

ម៉េង កែវពេជ្ជតា ផ្តាំផ្ញើកូនប្រុសមុនត្រឡប់មកខ្មែរវិញ ស្តាប់ហើយរំជួលចិត្តពន់ពេកសឹងស្រក់ទឹកភ្នែក

  • 2022-03-02 03:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបកូនប្រុសជាទីស្រឡាញ់ ក្រោយខកខានជួបគ្នាអស់រយៈ២ឆ្នាំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ឥឡូវនេះដល់ពេលតារាស្រីរូបនេះត្រូវវិលត្រឡប់មកមាតុភូមិវិញហើយ តែក៏មិនភ្លេចផ្តែផ្តាំកូនប្រុសជាទីស្រលាញ់របស់នាងដែរបើទោះបីកូនប្រុសរបស់អ្នកនាង មានវ័យកាន់តែធំហើយក្តី រហូតធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាពន់ពេកស្ទើរតែស្រក់ទឹកភ្នែកព្រោះតែសំណេរចាក់ដោតខ្លាំងពេក។

ថ្មីៗនេះតារាចម្រៀងស្រីអ្នកនាង ម៉េង កែវពេជ្ជតា បានសរសេររៀបរាប់យ៉ាងវែងអន្លាយទៅកាន់កូនប្រុសជាទីស្រលាញ់នៅលើគណនីហ្វេសប៊ុក ដោយរៀបរាប់បង្ហាញពីទឹកចិត្តជាម្តាយទៅកាន់កូនដែលត្រូវឃ្លាតឆ្ងាយ ទូន្មានប្រៀនប្រដៅកូនឲ្យដើរក្នុងផ្លូវល្អ ខិតខំរៀនសូត្រ គោរពចាស់ទុំ ធ្វើជាមនុស្សល្អ បង្កើនសមត្ថភាពដើម្បីឲ្យបានជោគជ័យ។

ក្នុងសំណេរនោះអ្នកនាង ម៉េង កែវពេជ្ជតា ពិតជាមិនចង់ឃ្លាតពីកូនប្រុសនោះទេ អ្នកនាងពិតជាពិបាកខ្លាំងណាស់ក្នុងការរស់នៅបែកគ្នាបែបនេះ តែទោះជាយ៉ាងណាក៏តារាស្រីរូបនេះសុខចិត្តស៊ូទ្រាំនឹករលឹក ដើម្បីឲ្យកូនបានខិតខំរៀនព្រោះថ្ងៃក្រោយគង់តែបានជួបគ្នាវិញទេ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់