• 2022-03-02 06:58:26
  • ជីវិតតារា

ទោះវ័យកាន់តែជ្រេ ចាន់ សម័យ ច្រៀងនៅតែពីរោះមិនប្រែ ថែមទាំងមានទំនុកចិត្តរហូតផ្អើលអស់អ្នកគាំទ្រ

  • 2022-03-02 06:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងក្នុងសម័យស្នេហា៤ដួង ឬ "F4” លោក ចាន់ សម័យ ឃើញវិលមកច្រៀងវិញដោយមានទឹកដមសម្លេងនៅតែពិរោះដូចដើមមិនប្រែ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលចំពោះវត្តមានរបស់លោកនាពេលនេះ។

តាមរយៈវីដេអូចម្រៀងនៅក្នុងកម្មវិធីមង្គលការមួយកាលពីពេលថ្មីៗនេះឃើញមានវត្តមានរបស់តារាចម្រៀងកាលពីអំឡុងឆ្នាំ៩០ ហើយល្បីខ្លាំងក្នុងអំឡុងឆ្នាំ២០០០-២០០៣ គឺលោក ចាន់ សម័យ បានឡើងលើឆាកច្រៀងចម្រៀងយ៉ាងពិរោះរណ្តំ បើទោះបីជាលោកមានវ័យកាន់តែជ្រេបន្តិចហើយក្តី ក៏លោកនៅតែមានទឹកដមសម្លេងយ៉ាងពីរោះរណ្តំមិនប្រួលប្រែឡើយរហូតនៅតែធ្វើឲ្យអ្នកកាំទ្រសរសើរមិនដាច់ពីមាត់ថាលោកនៅតែច្រៀងបានពីរោះច្រៀងបានគ្រប់ទម្រង់ផងដែរ បើទោះបីជាតារាប្រុសរូបនេះឃ្លាតឆ្ងាយពីសិល្បៈយូរយ៉ាងណាក្តី។

រម្លឹកផងដែរថាម្ចាស់បទ "សុំមេមាន់១"រូបនេះ បានបាត់មុខអស់ពេលជាង១០ឆ្នាំមកហើយដែលមិនឃើញវត្តមានត្រឡប់ចូលសិល្បៈច្រៀងវិញ រហូតមកដល់ឆ្នាំ២០១៩ ល្បីថា លោកត្រូវបានផ្តល់ឱកាសឲ្យចូលផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ លោក ចាន់ សម័យ បានចូលច្រៀងឲ្យផលិតកម្ម Galaxy ប្រមាណ២ខែដោយក្នុងនោះលោកបានចេញបទចម្រៀងបាន២បទ មកដល់ពេលនេះក៏មិនឃើញមានវត្តមានរបស់លោកនៅ Galaxy ដែរ ហើយរហូតមកដល់ពេលនេះស្រាប់តែឃើញមានវត្តមានរបស់លោកនៅលើឆាកច្រៀងក្នុងថ្ងៃមង្គលការទៅវិញ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម