• 2022-03-02 07:27:07
  • ព័ត៌មាន

ហង្ស ម៉ារីនី និងប្ដីសួស វីសា ខ្វែងគំនិតគ្នាលើសោកនាដកម្មនៅអ៊ុយក្រែន និងនៅថៃ

  • 2022-03-02 07:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រី ហង្ស ម៉ារីនី បាននិយាយរឿងដ៏ព្រឺក្បាលមួយនៅរសៀលថ្ងៃទី២ ខែមីនា នេះ ដោយនាងបង្ហើបថា យប់មិញសប្ដិឃើញតារាថៃឈ្មោះ តេង ម៉ូ មកប្រាប់ថា បន្ទាប់ពីធ្វើបុណ្យគម្រប់ខួប ៧ថ្ងៃ នៃការស្លាប់គាត់រួច ការពិតនឹងត្រូវលាតត្រដាងហើយ។

ខណៈដែលមិត្ដរួមអាជីពខ្លះនិយាយដាក់តារាសម្ដែងស្រីរូបនេះ ថាយករឿងគេមកគិតរហូតដល់សប្ដិឃើញទៅហើយនោះ ស្រាប់តែអ្នកនាងនិយាយថា៖ “ចម្លែកម៉្លេះ! យប់មិញសប្ដិឃើញតេង ម៉ូ និយាយប្រាប់ខ្ញុំថា បន្ទាប់ពី៧ថ្ងៃគាត់រួច ការពិតនឹងលាតត្រដាងហើយ ឡើងព្រឺក្បាល ម៉េចម៉ាចេះខ្ញុំ អត់យល់ខ្លួនឯង”។

ចំណែកស្វាមីតារាចម្រៀង សួស វីសា គឺលោក ថមមី វិញ បានចូលទៅComment ភ្លាមៗថា សម្រាប់រូបលោក បានសប្ដិឃើញ ពូទីន នឹងបញ្ចប់សង្គ្រាមក្នុងរយៈពេល១សប្ដាហ៍ទៀត ក្រោមការចរចា សន្ដិភាពពីសភាពអ៊ឺរ៉ុប។ គេមិនអាចបង្ករសង្គ្រាមលោកលើកទី៣ទេ ព្រោះបើគ្រាប់បែកប៉ារ៉ាម៉ាណូរបស់រុស្សីផ្ទុះតែ៥គ្រាប់ អាចធ្វើឲ្យផែនដីរលាយបាន ហើយរុស្សីមានដល់ទៅ១០០០គ្រាប់ តើផែនដីវានឹងទៅជាយ៉ាងណា? ថមមី៖ “ចយអើយ…យើងងាប់ទាំងអស់គ្នា រឿងអ៊ុយក្រែន និងរុស្សីសំខាន់ជាង”។

ព្រឹត្ដិការណ៍ទាំងពីរ បានកើតឡើងនៅក្នុងប្រទេសពីរផ្សេងគ្នា ដោយសង្គ្រាមចុងកាណុង ផ្ទុះនៅប្រទេស អ៊ុយក្រែន ហើយព្រឹត្ដិការណ៍មួយទៀត គឺកើតឡើងចំពោះតារាសម្ដែងឈ្មោះ តេងម៉ូ នៅប្រទេសថៃ។ ត្បិតថាហេតុការណ៍ទាំងពីរនេះមានស្ថានភាពខុសគ្នា និងស្ថិតនៅតំបន់ផ្សេងគ្នា ប៉ុន្ដែវាបានធ្វើឲ្យមនុស្សទូទៅ ជាពិសេសអ្នកសិល្បៈចាប់អារម្មណ៍ និងសម្ដែងការខ្លោចផ្សារចំពោះសោកនាដកម្មទាំងពីរក្នុងនាមជាមនុស្សជាតិ៕

ជិន សុភ័ក្ដ្រ

មតិយោបល់