• 2022-03-02 07:31:10
  • ព័ត៌មាន

ជាប់ពាក់ព័ន្ធកូវីដច្រើនដងពេក លើកនេះ Taew គេចលែងរួចចេញអាការៈតេស្ដឃើញវិជ្ជមានកូវីដ១៩

  • 2022-03-02 07:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាតារាសម្ដែងឆ្នើមប្រចាំឧស្សហកម្មកម្សាន្ដថៃ Taew Nathaphon ហាក់វីវក់ជាប់ពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ប៉ះផ្ទាល់ និងប្រយោលជាច្រើនដង ប៉ុន្តែសម្រាប់លើក នេះ Taew សំណាងមិនល្អដូចមុននេះគឺតេស្ដឃើញវិជ្ជមានកូវីដ១៩ ក្រោយចេញអាការសង្ស័យប៉ុន្មានថ្ងៃ។

កាលពីខែកក្កដា ឆ្នាំ ២០២១កន្លង ទោះបីជាមានព័ត៌មានថានាងបានរកឃើញនាងឆ្លងក៏ដោយ ប៉ុន្តែក្រុមគ្រូពេទ្យបានបញ្ជាក់ថា Taew មិនបានឆ្លងកូវីដ១៩ទេ ពោលនាងគ្រាន់តែជាប់ការ ពាក់ព័ន្ធ និងតម្រូវឱ្យឃុំខ្លួនប៉ុណ្ណោះ។

ដោយឡែកសម្រាប់ដើមខែ មីនា នៃឆ្នាំ៣ខែដំបូងឆ្នាំ២០២២នេះ Taew លែងមានសំណាងល្អ ទៀតហើយ ដោយនាងត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីចេញអាការ ឈឺក្បាល ឈឺបំពង់ក ហៀរសំបោរ កណ្ដាស់ អាការទាំងនេះសុទ្ធតែជារោគសញ្ញាកូវីដ លុះនាងសម្រេចចិត្តធ្វើ តេស្ដលទ្ធ ផលក៏បានបង្ហាញថា Taew ពិតជាវិជ្ជមានកូវីដ១៩។ បច្ចុប្បន្ន Taew កំពុងសម្រាក ព្យាបាលយ៉ាង ហ្មតចត់ពីក្រុមគ្រូពេទ្យជំនាញ និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែកពី ក្រុមគ្រួសារ៕

ប្រភព៖ nineentertain ប្រែ​សម្រួល៖ Pav Sreypich

មតិយោបល់
អត្ថបទពេញនិយម