• 2022-03-02 08:01:45
  • ព័ត៌មាន

អ្នកកំពុងស្នេហាផ្អែមល្ហែម កុំឲ្យស្នេហាប្រែជាអន់ជាងពងទា ដូច ផាន់ រ៉ុង និយាយ

  • 2022-03-02 08:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងសម្ដែងសម្បូរវោហារ ផាន់ រ៉ុង តែងតែចេញវីដេអូ ឬឃ្លីបថ្មីប្លែកៗ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួនតាមបណ្ដាញសង្គម។ ម្ដងនេះ គឺកាន់តែប្លែកដោយលោកបានប្រៀបធៀបរសជាតិស្នេហា ទៅនឹងពងទា ហើយបានភ្ជាប់សកម្មភាពលោកទៅនឹងបញ្ហានោះទៀត តែគេមិនដឹងថាវាជារឿងពិតរបស់លោក ឬយ៉ាងណាទេ។

អង្គុយនៅមុខកុំព្យូទ័រ ក្នុងស្ទូឌីយោ ផាន់ រ៉ុង បានកាន់ចានបាយដែលមានពងទាក្នុងនោះផង ហូបបណ្ដើរ និងនិយាយបណ្ដើរថា៖ “ពងទាឆ្ងាញ់…តែស្នេហា អត់ឆ្ងាញ់ដូចពងទាទេ! ស្នេហា គឺជាការឈឺចាប់ ទោះបីមិនប្រាប់ខ្សឹបៗក៏ឈឺ"។

បន្ទាប់ពីពោលបញ្ចប់ប្រយោគទាំងនេះភ្លាម ផាន់ រ៉ុង បានទម្លាក់ទឹកមុខ ហើយពេបមាត់យំឲ្យអាណិត។ ប៉ុន្ដែអ្នកគាំទ្រលោកភាគច្រើន មិនគិតថារឿងរ៉ាវដែលលោកបានលើកឡើងនេះ គឺត្រូវនឹងស្ថានភាពស្នេហារបស់លោកនោះទេ ព្រោះកន្លងទៅលោកបញ្ជាក់ម្ដងហើយម្ដងទៀតថា នៅក្បែរខ្លួនសម្បូរស្រីស្អាត ហើយក្នុងនោះលោកក៏ចាប់អារម្មណ៍លើនារីម្នាក់ដែរ ប៉ុន្ដែទាន់គិតដល់រឿងស្នេហាស៊ីជម្រៅអ្វីទេ ព្រោះចង់ឲ្យការងារសិល្បៈដើរទៅមុខមួយកម្រិតទៀតសិន៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម