• 2022-03-07 03:34:43
  • ព័ត៌មាន

ម្ដាយ Han So Hee យកឈ្មោះកូនទៅធ្វើរឿងខុសច្បាប់ គេជេរផ្អើល ឥឡូវផលិតកម្មនាងចេញបកស្រាយ

  • 2022-03-07 03:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ YouTuber ម្នាក់​បាន​អះអាងថា​ ម្ដាយរបស់ Han So Hee ត្រូវ​បាន​គេ​ប្ដឹង​ពីបទ​ក្លែងបន្លំលុយរាប់ម៉ឺនដុល្លារ។ អ្នកម្ដាយរូបនេះ​បានប្រើគណនីដែល​មាន​ឈ្មោះ Han So Hee និង​ធ្វើឲ្យតារាស្រីរូបនេះ​ ត្រូវបាន​គេជេរកូនផ្អើល ហើយអ្នកស្រីត្រូវបានគេ​ប្ដឹង​ ពីបទរំលោភច្បាប់ប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២០ Han So Hee បាន​ឆ្លើយ​តប​នឹង​សេចក្ដីរាយការណ៍​ថា ម្ដាយ​របស់​នាង​បាន​ខ្ចី​លុយគេ ដោយប្រើឈ្មោះនាង។ នាង​បាន​បញ្ជាក់​ថា “ខ្ញុំ​មិន​បាន​ទាក់ទង​ជាមួយ​ម្តាយ​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​បាន​ដឹង​ពីរឿង​បំណុល​របស់គាត់ ទើបតែក្រោយពី​ខ្ញុំ​មាន​អាយុ ២០ ឆ្នាំទៅហើយ”។ ទោះ​ជា​យ៉ាង​ណា មុន​ពេល​ចូលសិល្បៈ នាង​បាន​សង​បំណុល​ម្ដាយ​តាម​លទ្ធភាព​ដែល​នាង​អាច​ធ្វើ​បានដែរ។

ជាក់ស្ដែង​ផលិតកម្ម 9auto Entertainment ក៏បានលើកឡើងដែរថា ម្ដាយរបស់ So Hee បាន​ប្រើគណនីឈ្មោះកូន ដើម្បីខ្ចីប្រាក់ និងធ្វើតាមតែចិត្តនឹកឃើញ។ អ្នកម្ដាយរូបនេះ​ប្រព្រឹត្តិអំពើនេះ​ជាប់រហូត ដោយមិនឲ្យ Han So Hee ដឹងឡើយ។ មិនត្រឹម​តែប៉ុណ្ណោះ អ្នកស្រី​នៅ​បាន​ក្លែង​បន្លំឯកសារជា​ច្រើន​ទៀត។

ដោយសាររឿងក្ដីនេះទទួល​បាន​ការពិនិត្យយ៉ាងហ្មតចត់ ទើបតុលាការកាត់ក្ដី​ថា​ Han So Hee មិន​បាន​ជាប់ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ ព្រោះ​ជាទង្វើដែល​ម្ដាយ​នាង​ធ្វើ មិនមែន​នាង​ឡើយ។

ផលិតកម្មនៅបាន​បញ្ជាក់ដែរថា៖ «វា​ជា​ការ​ពិត​ដែល Han So Heeមិន​អាច​កាត់​ផ្តាច់​ទំនាក់ទំនង​​រវាង​ម្តាយ​និង​កូន​បាន​ទេ។ នាង​មាន​អារម្មណ៍​សោកស្ដាយ​អ្វីដែល​បាន​កើតឡើង។ ទោះបីជាយ៉ាងនេះក្តី យើងសង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។ សូមមេត្តាយោគយល់»៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់