- 2022-03-09 07:24:06
- ព័ត៌មាន
ភាពស្វាហាប់របស់ កែវ វាសនា នៅលើឆាកតន្ដ្រី និងនៅតារាងបាល់ទះខុសគ្នាដាច់ហ្មង!
- 2022-03-09 07:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពស្វាហាប់របស់ កែវ វាសនា នៅលើឆាកតន្ដ្រី និងនៅតារាងបាល់ទះខុសគ្នាដាច់ហ្មង!
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសមាឌស្ដើង កែវ វាសនា បានបញ្ចេញសកម្មភាពក្រៅឆាករបស់លោកមួយជ្រុងទៀត ក្រៅពីទម្លាប់ដើរកម្សាន្ដដោយប្រើសន្ទូចបបក់ត្រី ក្រោយទំនេរពីអាជីពចម្រៀង។ កាលពីថ្ងៃទី៧ ខែមីនា លោកបានបញ្ចេញសកម្មភាពលេងបាល់ទះដ៏កម្រមួយ នាក្លឹបហាត់ប្រាណនៅម្ដុំចម្ការដូង ស្ថិតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ក្នុងលទ្ធផលស្មើគ្នា នៃការលេង២ប្រកួត លោក កែវ វាសនា បានរត់ទៅមុខទៅក្រោយ ស្ទើរពេញតារាងបាល់ទះ។ នៅក្នុងសំណេរភ្ជាប់ជាមួយវីដេអូរយៈពេលជិត១៥នាទី លោក កែវ វាសនា ដាក់ថា៖ “តោះ…ហាត់ប្រាណ”។ បន្ទាប់ពីបញ្ចេញសំណេរ និងវីដេអូនេះ មានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយអ្នកខ្លះនិយាយថា ធ្លាប់តែឃើញពេលទំនេរទៅស្ទូចត្រី តែពេលនេះមកលេងបាល់វិញ។
ទន្ទឹមគ្នានេះ អ្នកគាំទ្រខ្លះក៏កោតសរសើរលោកថា ឡើងឆាកក៏ចេះ ឡើងវាយបាល់ទះក៏ចេះ ប៉ុន្ដែគេនៅតែចង់ដឹងថាតើការឡើងឆាកច្រៀង និងចូលតារាងលេងបាល់ Idol របស់ខ្លួន មានអារម្មណ៍ខុសប្លែកគ្នាយ៉ាងណា? គេមិនឃើញតារាចម្រៀងរូបនេះ ចូលឆ្លើយតបនឹងចម្ងល់របស់ទស្សនិកជនទេ ប៉ុន្ដែគេសង្កេតឃើញលោក កែវ វាសនា ដែលបច្ចុប្បន្នមានភាពជោគជ័យខ្លាំងទាំងជីវិតគ្រួសារ ការងារសិល្បៈ ព្រមទាំងមុខជំនួញផ្ទាល់ខ្លួននោះ មានភាពស្វាហាប់ទាំងនៅលើឆាក និងនៅតារាងហាត់កីឡា៕