• 2022-03-09 08:15:28
  • ព័ត៌មាន

កាដូគម្រប់អាយុ២៦ឆ្នាំ Joss ធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩

  • 2022-03-09 08:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច GMMTV ភ្នាក់ងារបានចេញព្រឹត្តិបត្រព័ត៌មានមួយស្ដីពីតារាសម្ដែងវ័យក្មេង Joss Way បានរកឃើញវិជ្ជមានកូវីដ១៩ ក្រោយធ្វើតេស្ដម្សិលមិញនេះ។

ទើបតែឆ្លងថ្ងៃខួបកំណើតគម្រប់អាយុ២៦ឆ្នាំម្សិលមិញ កម្លោះសង្ហា Joss ត្រូវបានរកឃើញ ថាមានជំងឺកូវីដ១៩ បន្ទាប់ពី GMMTV ធ្វើសេចក្ដីប្រកាសលោក way-ar Saengngern តារាសម្តែងក្នុងផលិតកម្ម GMMTV បានឆ្លងកាត់ការធ្វើតេស្ត RT-PCR សម្រាប់ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ដោយឡែកនៅរសៀលនេះមន្ទីរពេទ្យក៏ទើបបានជូនដំណឹងអំពីលទ្ធផលនៃ ការធ្វើតេស្តកូវីដ ១៩ និងវេជ្ជបណ្ឌិតព្យាបាលបានវាយតម្លៃស្ថានភាពជាអ្នកជំងឺថា Joss ពិតជាផ្ទុកជំងឺ កូវីដ១៩។

ដូច្នេះហើយតម្រូវឱ្យ តារាសម្ដែងរូបនេះស្នាក់នៅដាច់ដោយឡែក ដើម្បីតាមដាន រោគសញ្ញា និងទទួលការព្យាបាល រួមទាំងការអនុវត្តតាមវិធានការត្រឹមត្រូវ៕

ប្រភព៖ khaosod ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម