• 2022-03-11 02:50:36
  • ជីវិតតារា

មិនសរសើរមិនបាន!មានកម្មវិធីម្តងៗ ចាន់ កែវនិមល ស្លៀកឈុតថ្មីមិនលើស២ដង តំលៃក៏មិនធម្មតា

  • 2022-03-11 02:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីប្រចាំហង្សមាស អ្នកនាង ចាន់ កែវនិមល តែងតែធ្វើឲ្យគ្រប់គ្នាជាពិសេសហ្វេនៗសរសើរមិនដាច់ពីមាត់ទៅលើរឿងស្លៀកពាក់ឡើងកម្មវិធីម្តងៗគឺមិនស្លៀកពាក់ដដែលៗជាន់គ្នា២ដងនោះទេ បើនិយាយពីតំលៃវិញក៏មិនអន់ដែរក្នុង១ឈុតៗដែលស្លៀកម្តងៗ។

ពិធីការិនីដ៏ល្បីឈ្មោះ ចាន់ កែវនិមល ជាពិធីការិនីដែលលេចធ្លោជាងគេក្នុងចំណោមពិធីករទាំងអស់នៅក្នុងហង្សមាសផ្នែកនារី ទាំងសម្រស់ ភាពឆ្លាតវៃ ទាំងការបញ្ចេញសូរសៀងលើកដាក់សម្លេង សុទ្ធសឹងតែត្រូវបានមហាជនមើលឃើញថា នាងពិតជាមានសមត្ថភាពគួរឲ្យសរសើរ។ មិនត្រឹមតែមានអ្វីៗដែលគ្រប់គ្នាដឹងនោះទេ សូម្បីតែរឿងសម្លៀកបំពាក់ស្លៀកចូលរួមកម្មវិធីម្តងៗគឺមានការប្តូរម៉ូតគ្នាថ្មីរហូតមិនជាន់គ្នានោះ ទាំងនេះអាចនិយាយបានថា ចាន់ កែវនិមល មិនដែលឃើញស្លៀកឈុតលើសពី២ដងនោះឡើយ។រីឯឈុតនីមួយៗរបស់អ្នកនាងវិញ សុទ្ធសឹងតែជាឈុតដែលមានការប៉ាក់ឌិន ក្បូរក្បាច់ រចនា ល្អប្លែកភ្នែក ពីមួយឈុតទៅមួយឈុតក៏មិនឲ្យជាន់គ្នាដែរ ថ្មីទាំងរូបថ្មីទាំងការឌីសាញ នេះក៏ព្រោះតែអ្នកនាងមានអ្នកជំនិតជាអ្នកកាត់ដេរស្រាប់។បើក្រឡេកទៅមើលសម្លៀកបំពាក់ធម្មតាដែលនាងស្លៀកវិញក៏មើលទៅថ្មីជានិច្ច ទោះបីជាសាមញ្ញក៏មើលទៅឃើញស្អាតដែរ សម្រស់ ដងខ្លួន និងការរៀបចំខ្លួនរបស់នាងមើលទៅថ្លៃថ្នូរ សមសួន ល្អណាស់។

ទាំងការស្លៀកពាក់ ទាំងការចេះរៀបចំខ្លួនទៅតាមកម្មវិធី ទាំងសម្រស់ដ៏ល្អពីធម្មជាតិ កាន់តែធ្វើឲ្យអ្នកនាងមានឈ្មោះល្បីល្បាញនិងមានការងារចូលមកជាហូរហែរសឹងរកពេលសម្រាកគ្មាន។

ពិធីករឆ្នើមរូបនេះមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងការងាសិល្បៈ ហើយតែងតែលេចមុខនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាអ្នកនាងមានវ័យកាន់តែច្រើនឡើងក៏ដោយ ក៏មើលទៅសម្រស់របស់អ្នកនាង ហាក់កាន់តែស្រស់ស្អាតជាងមុន ថែមទាំងមើលទៅហាក់ក្មេងជាងវ័យទៀតផង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម