• 2022-03-11 06:27:33
  • ព័ត៌មាន

ប្រកាសកាលបរិច្ឆេទ្ធ និងទីតាំងរបស់កម្មវិធីពានរង្វាន់ Pleng Music Awards 2022

  • 2022-03-11 06:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំ Pleng Music Awards 2022 រៀបចំ​ដោយ Pleng បាន​បង្ហាញ​កាលបរិច្ឆេទ្ធផ្លូវការហើយ រួមជាមួយនឹង​ទីតាំង​កម្មវិធីផងដែរ។ នេះជាកម្មវិធីពិសេសអស្ចារ្យ​ រៀបចំ​ឡើង​ បង្ហាញ​ពីបុគ្គលល្បីៗក្នុងពិភពសិល្បៈ (ពិសេសផ្នែកតន្ត្រី) ដែល​បានចំណាយកម្លាំង​កាយ​ចិត្តបម្រើអារម្មណ៍មហាជន ទៅតាមទេពកោសល្យរៀងៗខ្លួន មាន​តាំងពី​បទ​ចម្រៀង វីដេអូប្លែកៗ និង​ចំណីអារម្មណ៍ប្លែកផ្សេងៗទៀត។

ជាក់ស្ដែង​កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំដែល​មាន​ sabay ជា​ដៃគូផ្សព្វផ្សាយមួយនេះ​ នឹង​ធ្វើឡើងនៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel។ ជាមួយគ្នានោះ Pleng ក៏បាន​បញ្ជាក់ពីម៉ោងពេល​នៃកម្មវិធីដែរ គឺនៅវេលាម៉ោង ៥:១៥នាទី ល្ងាច ជា​ កម្មវិធីកម្រាលព្រំក្រហម ដោយមាន​ការ​ចូលរួមបង្ហាញ​វត្តមាន​ពីសំណាក់តារាល្បីៗជា​ច្រើនរូប។ ឈានចូលចាប់ពីម៉ោង ៦:៣០នាទី ល្ងាចទៅ គឺជា​ កម្មវិធីពានរង្វាន់ ដែល​នឹង​មាន​បង្ហាញ​ Moment ពិសេសៗជា​ច្រើនដែល​ក្រុមការងារ​បាន​រៀបចំ។

រង់ចាំតាម​ទាំងអស់គ្នា ចង់​ដឹង​ថា​ តើ​តារាណា​ខ្លះ​ដែលចូលរួម? ហើយតើអ្នកណាដែលនឹងក្លាយជា​ម្ចាស់ពាន Pleng Music Awards 2022?​

មតិយោបល់