/Minisrty_2021/Mo29/622affdd5fd34_1646985180_medium.jpg)
- សៅរ៍, 12 មីនា 2022 02:43
- ព័ត៌មាន
ចូលរួមកម្មវិធី PMA 2022 ជាកិត្តិយសមួយ តែងំបានគ្រងឈុតច្នៃជាពិសេស ចន ច័ន្ទលក្ខិណារំភើបខ្លាំង
- សៅរ៍, 12 មីនា 2022 02:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមកម្មវិធី PMA 2022 ជាកិត្តិយសមួយ តែងំបានគ្រងឈុតច្នៃជាពិសេស ចន ច័ន្ទលក្ខិណារំភើបខ្លាំង
ចន្លោះមិនឃើញ
នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ កម្មវិធី Pleng Music Awards និងចាប់ផ្តើមកម្មវិធីហើយ បើក្រឡេកទៅមើលតារាល្បីៗជាច្រើនរូបសុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកម្មវិធីលំដាប់អន្តរជាតិដ៏ធំមួយនេះ។ ក្នុងចំណោមនោះក៏មានអ្នកនាង ចន ច័ន្ទលក្ខិណា មួយរូបដែរ ដែលបានត្រៀមឈុតដ៏ស្រស់ស្អាត ក្នុងការចូលរួមកម្មវិធីមួយនេះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះមិនទាន់ដល់ថ្ងៃចូលរួមផង អ្នកនាង មានអារម្មណ៍រំភើបមុនបាត់ទៅហើយ ព្រោះព្រឹត្តិការណ៏នេះខុសពីកម្មវិធីមុនៗ។
នាមជាអ្នកដែលត្រូវចូលរួមក្នុងកម្មវិធី និងត្រូវបង្ហាញឈុតដ៏ស្រស់ស្អាតផងនោះ អ្នកនាង ចន ច័ន្ទលក្ខិណាបានលាន់មាត់ថា៖ «ខ្ញុំមានអារម្មណ៍ថារំភើបណាស់ ឃើញរ៉ូបហើយចង់ពាក់ហ្មង ដោយសារតែស្អាតពេក»។
តាមការបញ្ជាក់ រ៉ូបដែលអ្នកនាងគ្រងក្នុងកម្មវិធី Pleng Music Awards 2022 គឺជាការច្នៃតាមបែបខ្មែរ ដោយមានហូល អមជាមួយនឹងប៉ាក់ឌិនរបស់បារាំង កាន់តែរំលេចសម្រស់រ៉ូបនេះ មានភាពលេចធ្លោថែមមួយកម្រិត។ អ្វីដែលកាន់តែពិសេស អ្នកនាង ចន ច័ន្ទលក្ខិណា សរសើរថា ពេលបានគ្រងហើយកាន់តែធ្វើឲ្យនារីម្នាក់ពោរពេញទៅដោយភាពរឹងមាំ និងស្វាហាប់មិនធម្មតា។
ជាក់ស្ដែងកម្មវិធីពានរង្វាន់តន្ត្រីដ៏ធំដែលមាន sabay ជាដៃគូផ្សព្វផ្សាយមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕