• 2022-03-14 10:48:34
  • ព័ត៌មាន

បង្ហាញបេក្ខភាពពានរង្វាន់ "អ្នកបង្កើតមាតិកាប្រចាំឆ្នាំ" របស់ Pleng Music Awards 2022

  • 2022-03-14 10:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលាអស្ចារ្យនៃកម្មវិធី ពានរង្វាន់ Pleng 2022 កាន់តែខិតជិតមកដល់ហើយ ពោលគឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ តារាជា​ច្រើន​នាក់​ដែលជា​បេក្ខភាព​ដណ្ដើមពាន​របស់កម្មវិធី ក៏កំពុង​រង់ចាំ​នូវ​លទ្ធផល​បោះ​ឆ្នោតគាំទ្រ​ពីសំណាក់មហាជន​ដែរ។

ដោយឡែក​ក្នុងចំណោមពាន​ទាំងអស់​ ពាន "អ្នកបង្កើតមាតិកាប្រចាំឆ្នាំ" ក៏ជាពាន​សំខាន់មួយដែរប្រចាំកម្មវិធីពានរង្វាន់ Pleng PMA 2022 ដែរ ដែលត្រូវបានបង្កើតឡើងសម្រាប់ការបោះឆ្នោតដើម្បីសប្បុរសធម៌ ដោយអ្នកទាំងអស់គ្នាអាចចូលរួមបោះឆ្នោតគាំទ្រ អ្នកបង្កើតមាតិកាContent Creator ដែលអ្នកទាំងអស់គ្នាពេញចិត្ត ហើយការបោះឆ្នោត ១ដង គឺស្មើនឹងការបរិច្ចាគ ២ ដុល្លារ ដោយ ៥០ភាគរយ ជូនទៅមូលនិធិគន្ធបប្ផាកម្ពុជា និង ៥០ភាគរយ ជូនទៅមន្ទីពេទ្យកុមារអង្គរ។

ខាងក្រោមគឺជាបេក្ខភាព ម្ចាស់ពាន "អ្នកបង្កើតមាតិកាប្រចាំឆ្នាំ"៖

  • ដើម្បីចូលរួមបោះឆ្នោតអ្នកគ្រាន់តែចូលទៅកាន់ វិបសាយ https://pma.pleng.com.kh

  • ចុះឈ្មោះជាមួយលេខទូរស័ព្ទ រួចចុច (Send code) ដើម្បីទទួលយកលេខកូខ ៦ ខ្ទង់មកបញ្ចូល

  • បោះឆ្នោតឲ្យ អ្នកបង្កើតមាតិកា ដែលអ្នកចូលចិត្ត ហើយអ្នកអាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់

ការបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី ១០ មីនាតទៅ រហូតដល់ថ្ងៃទី ១៨ ខែមីនា ដើម្បីស្វែងរកបេក្ខភាពកំពូលទាំង ១០TOP10 ហើយបន្តការបោះឆ្នោតនៅថ្ងៃទី ១៩ ដើម្បីស្វែងម្ចាស់ពានរង្វាន់ អ្នកបង្កើតមាតិកាប្រចាំឆ្នាំ ២០២២។

ការបោះឆ្នោតរបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដល់អ្នកបង្កើតមាតិកាគ្រប់រូប ក៏ដូចជាជួយដល់ការបរិច្ចាគទៅកាន់មន្ទីពេទ្យសម្រាប់កុមារកម្ពុជាផងដែរ ដែល ១ សំឡេងឆ្នោតស្មើរនឹងការបរិច្ចាគ ២ដុល្លារ ឬច្រើនបំផុត ១០មុឺនដុល្លារ៕ ​

មតិយោបល់