• 2022-03-17 04:15:04
  • ព័ត៌មាន

ស្ទើរស្រក់ទឹកភ្នែក! ទឹម រដ្ឋា ប្រាថ្នាគេងលើភ្លៅម្ដាយ ដើម្បីស្ដាប់ដំបូន្មាន ក្នុងថ្ងៃកាត់ខាន់ស្លា

  • 2022-03-17 04:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោងតារាសម្ដែង និងម៉ូដែលរាងខ្ពស់ស្រឡះ ទឹម រដ្ឋា នឹងចូលរោងការនៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះហើយ។ ថ្ងៃនេះកញ្ញា បានបង្ហាញអារម្មណ៍ពិតមួយទាក់ទងនឹងម្ដាយដែលបានស្លាប់ទៅជាច្រើនឆ្នាំទៅហើយនោះថា ក្នុងថ្ងៃជាវខាន់ស្លា ឬកាត់ខាន់ស្លា កញ្ញាចង់គេងលើភ្លៅម្ដាយ ហើយស្ដាប់នូវពាក្យពេចន៍មួយចំនួន។

កញ្ញា ទឹម រដ្ឋា បានបង្ហោះរូបថតម្ដាយដោយមានភ្ជាប់សំណេរយ៉ាងខ្លីមួយថា៖ “កូនប្រាថ្នាមានវត្ដមានម៉ាក់នៅក្បែរ ចង់គេងកើយភ្លៅម៉ាក់ស្ដាប់ការរៀបរាប់ពេលកាត់ខាន់ស្លា"។

ក្រោយពេលបញ្ចេញនូវសំណេរដ៏កម្សត់នេះ មានមិត្ដសិល្បៈជាច្រើនចូលទៅលើកទឹកចិត្ដ និងខ្លះនិយាថាយល់ពីអារម្មណ៍នឹករលឹកចំពោះម្ដាយជាទីគោរពរបស់កញ្ញា ទឹម រដ្ឋា នៅពេលនេះ ប៉ុន្ដែសុំឲ្យកញ្ញាកាត់ចិត្ដ ទទួលយកការពិត ព្រោះអ្នកម្ដាយគាត់ទៅបានសុខហើយ ហើយអ្វីដែលសំខាន់ គឺកញ្ញា ទឹម រដ្ឋា ត្រៀមខ្លួនសម្រាប់ថ្ងៃមង្គលដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ការរំលឹកដល់ឈ្មោះម្ដាយ គឺស្របពេលដែលកញ្ញា ជិតដល់ថ្ងៃចូលរោងការ ជាមួយបុរសអ្នកជំនួញជនជាតិអាមេរិកម្នាក់។ ជាទូទៅក្នុងថ្ងៃមង្គល មានពិធីកាត់ខាន់ស្លា ឬជាវខាន់ស្លា ដែលអាចារ្យអញ្ជើញឪពុក-ម្ដាយ សាមីខ្លួនទាំងសងខាង ដើម្បីធ្វើពិធីកាត់ថ្លៃបណ្ណាការ និងផ្ដល់ឱវាទផ្សេងៗពីសំណាក់លោកអាចារ្យ ព្រមទាំងឪពុក-ម្ដាយ ដល់កូនកំលោះ និងកូនក្រមុំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម