• 2022-03-18 03:32:27
  • ព័ត៌មាន

កើតអ្វីទៅ! សុខៗ យ៉ែម សំអូនប្រលយពាក្យចង់ដើរចេញពីសិល្បៈ

  • 2022-03-18 03:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន បង្ហាញពីភាពនឿយណាយនឹងការងារសិល្បៈ ការរាប់អានគ្នាបែបក្លែងក្លាយ រហូតប្រលយពាក្យចង់ដើរចេញពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២នេះ តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន បានបង្ហោះសារយ៉ាងហូរហែដែលនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបង្ហាញពីអារម្មណ៏ហត់ នឿយណាយធុញនិងការងាសិល្បៈ ដែលតែងតែច្រណែន និន្ទាគ្នាទៅវិញទៅមក ប្រើមនោសញ្ចេតនារាប់អានក្លែងក្លាយ ។ នៅក្នុងនោះតារាសម្តែងរូបនេះ បានបន្ថែមទៀតថា គ្រប់រឿងដែលកើតឡើងពីការសម្តែងទាំងនេះ លោកដឹងទាំងអស់ តែលោកធ្វើមិនដឹង។មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងព្រលយពាក្យសួរទៅកាន់អ្នកគាំទ្ររបស់លោកថា បើថ្ងៃណាមួយលោកឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្តាយលោកទេ

គ្រាន់តែឃើញសំណេរចាក់ដោតនេះភ្លាម អ្នកគាំទ្រចូលខមមិនជាច្រើនដោយខ្លះនិយាយថា កុំអីបងស្តាយសម្លេងដ៏ផ្អែមរបស់បងណាស់ អ្នកខ្លះទៀតថា កន្លែងណាក៏ដូចគ្នាដែរបងស៊ូៗ ចំណែកអ្នកខ្លះទៀតថាកុំឈប់អីស្តាយណាស់បង

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម