• 2022-03-18 08:44:49
  • ព័ត៌មាន

មិនដឹងត្រេកអរ ឬភ្ញាក់ផ្អើលរឿងអីទេ តារាទាំងនេះបង្ហាញទឹកមុខគួរឲ្យចាប់អារម្មណ៍ណាស់

  • 2022-03-18 08:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយិកា នៃអង្គការអាហ្វេស៊ីបកម្ពុជា ម៉ម សុម៉ាលី បានបញ្ចេញរូបថតប៉ុន្មានសន្លឹករបស់តារាៗ និងអ្នកធ្លាប់ចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាមួយអ្នកស្រី។ ក្នុងចំណោមរូបថតទាំងនោះ គេចាប់អារម្មណ៍លើកាយវិការ និងទឹកមុខក្រមិចក្រមើមរបស់អ្នកសិល្បៈទាំងនោះ។

១/ថៅកែផលិតកម្ម “រាម” គឺអ្នកស្រី នួន សុន្ទរី ហៅស្រីអូន។ ក្នុងដំណើរចុះមូលដ្ឋានគេឃើញអ្នកស្រី កាន់ថង់ដាក់ចំណីម្យ៉ាង តែគេមើលមិនច្បាស់ថានោះជាអ្វីទេ។ អ្នកនាង បានលើកយករបស់នោះមកខាំ ដោយប្រើទឹកមុខស្ងួត ធ្មេចភ្នែក ហើយប្រឹងខាំយ៉ាងខ្លាំង។

២/ពិធីករ និងជាតារាសម្ដែងល្បីឈ្មោះ ប៉ែន ចំរុង។ មិនដឹងថាលោកចាំងភ្នែកនឹងពន្លឺភ្លើង ឬបិទភ្នែកពេបមាត់ដាក់អ្នកណានោះទេ? ប៉ុន្ដែក្នុងស្ថានភាពបង់កក្រមា ពាក់វែនតាស បែបនេះពិតជាធ្វើឲ្យអ្នកគាំទ្ររបស់លោកចាប់អារម្មណ៍យ៉ាងខ្លាំង។

៣/អតីតតារាចម្រៀង និងបច្ចុប្បន្នជាសកម្មជនបរិស្ថានម្នាក់លោក តាន់ គីមសួរ។ គេមិនដឹងថាលោកភ្ញាក់ផ្អើលរឿងអ្វីនោះទេ បានជាលោកច្បូញមាត់ ហើយខំប្រឹងបើកភ្នែកក្នុងទឹកមុខភ្ញាក់ផ្អើលបំផុតនោះ។

រីឯរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ទី៤ គឺអ្នកស្រី ម៉ម សុម៉ាលី ផ្ទាល់។ កំពុងអង្គុយហូបបាយជាមួយលៀសហាលជាមួយក្រុមការងារផ្សេងទៀត អ្នកស្រីងាកមុខមកឆ្វេង ដោយដៃកាន់ដុំបាយបម្រុងនឹងដាក់ក្នុងមាត់ហូប តែត្រូវកាម៉េរាចាប់បាន។ ភ្ជាប់ជាមួយរូបភាពទាំងនេះ អ្នកស្រី ម៉ម សុម៉ាលី បង្ហើបថា អ្នកដែលនៅក្នុងរូបថតទាំងនេះហើយដែលនៅកំដរអ្នកស្រី ពេលដអ្នកស្រីយំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់