• 2022-03-18 09:22:03
  • ព័ត៌មាន

ភ្ញាក់ផ្អើល! យ៉ែម សំអូន មិនទាន់បង្ហាញកូនប្រុសសាធារណៈផង ពេលនេះកូនៗជួបមុខគ្នាបាត់ហើយ

  • 2022-03-18 09:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញកូនប្រុសរបស់លោក យ៉ែម សំអូន ដែលលោកបានបើកចំហរថាជាកូនតែមិនទាន់បានប្រកាស់ជាសាធារណៈនៅឡើយនោះ បានបង្ហាញវត្តមានជាមួយកូនស្រីរបស់លោក ដោយបើកចំហរពីទំនាក់ទំនងបងប្អូន ដោយហៅបងស្រីពេញៗមាត់ រហូតធ្វើឲ្យអ្នកគាំត្រ ភ្ញាក់ផ្អើលគ្រប់គ្នាៗ។

នៅប៉ុន្មាននាទីមុននេះ គណនីហ្វសប៊ុករបស់ សាម៉ុន ជលសា (Na Samounn Chulsa)ដែលគ្រប់គ្នាស្គាល់ថាជាកូនប្រុសរបស់លោក យ៉ែម សំអូន បានបង្ហាញរូបថតមួយសន្លឹកជាមួយកូនស្រី អតីតភរិយា លោកយ៉ែម សំអូន ជាមួយអ្នកនាង យ៉ាន លីដា គឺសំអូនវិថាណា ដោយបានហៅកូនស្រីរបស់អ្នកនាងពេញៗមាត់ថា ជាបងស្រី ទៀតផង។ សំអូន ជលសា បានបង្ហាញក្តីស្រលាញ់យ៉ាងរំជួលចិត្តដោយបានបញ្ជាក់ថា «វាជាថ្ងៃដ៏អស្ចារ្យដែលបានជួបបងស្រី»។ត្រង់រូបភាពនិងអត្ថន័យនេះ បានធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមអបអរសាទរគ្រប់គ្នា ក្រោយពួកគេ បានជួបគ្នាហើយរាប់អានគ្នាជាបងជាប្អូន។

រម្លឹកផងដែរថា កាលពីចុងឆ្នាំ២០២១កន្លងទៅ លោក យ៉ែម សំអូន បានប្រាប់Sabay ថា នៅដើមឆ្នាំ២០២២នេះ លោកបង្ហាញជាសារធារណៈដើម្បីឲ្យគ្រប់គ្នាបានដឹងតែម្តង ថាជាកូនបង្កើតពិតមែនរឺយ៉ាងណា ព្រោះពេលនេះមិនទាន់ដល់កាលៈទេសៈដែលលោកត្រូវបង្ហាញឡើយ ព្រោះលោករងចាំឳកាសល្អស្របពេលដែលលោកបើកហាងថ្មីនាពេលខាងមុខរួមគ្នា តែម្តង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម