• 2022-03-20 01:56:56
  • ព័ត៌មាន

អបអរសាទរ! រកឃើញហើយម្ចាស់ពានទាំង ១៤ នៃព្រឹត្តិការណ៍ Pleng Music Awards 2022

  • 2022-03-20 01:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីពិសេសអស្ចារ្យដែលអន្ទងចិត្តមហាជនទស្សនាយ៉ាងច្រើននោះបាន​បញ្ចប់​ដោយជោគជ័យកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel ដោយមាន​ការចូលរួមពីសំណាក់តារាល្បីៗពីគ្រប់ជំនាន់។

ដោយឡែក​ក្រៅពីវត្តមាន​របស់​តារាទាំងនេះ​ គ្រប់គ្នា​ក៏ចាប់អារម្មណ៍ខ្លាំង​ដែរជាមួយនឹងលទ្ធផល​ម្ចាស់ពានទាំង ១៤ អ្វីដែល​បាន​មក​គឺ​កើតចេញពីសំឡេង​ឆ្នោតគាំទ្រ​របស់អ្នកគាំទ្រ​ជា​ច្រើននាក់។

ដូច្នេះ​ជា​ការ​សរុប សូម​បង្ហាញនូវលទ្ធផល​នៃ​ម្ចាស់ពាន​រង្វាន់របស់ Pleng Music Awards 2022 ដូចខាងក្រោម៖

១. ពានរង្វាន់ «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ» បានទៅលើ អ៊ុក សុវណ្ណារី

២. ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ» បានទៅលើ Small World Small Band

ឡើងទទួលជំនួសដោយ DJ NANA

៣. ពានរង្វាន់ «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» បានទៅលើ បទ "ទេពធីតា" របស់ Heng & Ran

៤. ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ» បានទៅលើ តន់ ចន្ទសីម៉ា

៥. ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ» បានទៅលើ ស៊ូលី ផេង

៦. ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ» បានទៅលើ បទ "វីរនារី - TOP OF THE LADY" របស់ ទេព បូព្រឹិក្ស

៧. ពានរង្វាន់ «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube» បានទៅលើបទ "Are You Okay?" របស់ តន់ ចន្ទសីម៉ា

៨. ពានរង្វាន់ «សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិត» បានទៅលើ ព្រាប សុវត្ថិ

៩. ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ» បានទៅលើ "វីរនារី (TOP OF THE LADY)" របស់ ទេព បូព្រឹក្ស

១០. ពានរង្វាន់ «បទម្រៀងស្ដាប់ច្រើនជាងគេ» បានទៅលើ ស៊ូលី ផេង

១១. ពានរង្វាន់ «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ» បានទៅលើ បទ "វីរនារី - TOP OF THE LADY" របស់ ទេព បូព្រឹិក្ស

១២. ពានរង្វាន់ «សិល្បការិនីស្ដាប់ច្រើនជាងគេ» បានទៅលើ តន់ ចន្ទសីម៉ា

១៣​. ពានរង្វាន់ «សិល្បករស្ដាប់ច្រើនជាងគេ» បានទៅលើ ខេម

១៤​. ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» បានទៅលើ ខេមរា

មតិយោបល់