• 2022-03-20 04:27:37
  • ព័ត៌មាន

ពិធីមង្គលការធំអស្ចារ្យរបស់ នីឡា ផ្ដុំសុទ្ធតែតារាល្បីៗចាស់ក្មេងចូលរួមយ៉ាងច្រើន

  • 2022-03-20 04:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ទៅ នីឡា មាន​នាមពីមុខថាជា «អ្នកនាង» ហើយ ក្រោយរៀបការជាមួយនឹង​កំលោះរូបសង្ហា ស៊ុត សក្ការៈ ហើយមួយគូនេះ​ពិតជា​ស័ក្តិសម​នឹងគ្នា​ខ្លាំង​បំផុត។

ជាក់ស្ដែង​កម្មវិធីពេល​ព្រឹក​ គឺធ្វើឡើងនៅ​គេហដ្ឋានរបស់​នាង​ផ្ទាល់ លុះដល់ពេល​ល្ងាច ពិធីមង្គលការនេះ​ត្រូវ​បាន​រៀបចំ​តុបតែង​យ៉ាងអស្ចារ្យនៅ​សណ្ឋាគារសុខា ក្រុងភ្នំពេញ។

ថ្ងៃពិសេសរបស់នីឡា ក៏មាន​ការចូលរួមពីសំណាក់តារាៗជា​ច្រើននាក់ដែរ ក្នុងនោះភាគ​ច្រើនសុទ្ធតែជាអ្នកមានមុខមិនធម្មតាក្នុងវិស័យសិល្បៈ រួមមាន៖ អ្នកនាង យុគ ចិន្តា, នាយ ពែកមី នាយគ្រឿន, នាយក្រូច, នាយតាក់ស៊ី, លោក ប៉ែន ចំរ៉ុង, នាយ ព្រែក, កញ្ញា ឈិន មុន្នីនាថ, នាយចឺម និងគូស្នេហ៍, លោកករុណា ពេជ្រ អ្នកនាង ស្រីអូន និងស្វាមី, លោក ហេង ឡុង, អ្នកនាង វីរៈ និច្ច និងស្វាមី, កញ្ញា ឌួង ហ្សូរីដា, ពូណុយ, ទិត ថារិទ្ធិ និងតារាជា​ច្រើននាក់ទៀត។

សូមទស្សនាដូចខាងក្រោម​នូវវត្តមានអ្នកដែលបាន​ចូលរូមកម្មវិធីពិសេសនេះ៖

មតិយោបល់