• 2022-03-20 09:19:40
  • ព័ត៌មាន

តារាល្បីៗលេងស្ទីលឡើងកប់ កាច់រាងយ៉ាងជឿជាក់លើកម្រាលព្រំក្រហមរបស់ PMA 2022

  • 2022-03-20 09:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ទទួលពាន​រង្វាន់តន្ត្រីដ៏ធំប្រចាំឆ្នាំ ២០២២​ គឺ Pleng Music Awards បាន​បញ្ចប់​ដោយរលូន​ បន្សល់ទុកនូវការ​ចងចាំល្អៗ និងអនុស្សាវរីយ៍ជា​ច្រើន។ វត្តមាន​ចូលរួម​របស់តារាៗ​​និង​បុគ្គលល្បីៗជា​ច្រើន​ក្នុងប្រទេស​កម្ពុជា​ បាន​មកជួប​ជុំគ្នាពេញ​ទីតាំង​កម្មវិធី គឺ Garden City Hotel ញ៉ាំងពេល​វេលាកាន់តែអស្ចារ្យ។

ធ្លាប់តែឃើញនៅ​បរទេស ប៉ុន្តែឥឡូវ​ កម្មវិធីដែល​មាន​ sabay ជា​ដៃគូផ្សព្វផ្សាយនេះ បាន​បង្កើតព្រឹត្តការណ៍អស្ចារ្យនៅទឹកដីកម្ពុជាហើយ។ អ្វី​ដែល​គួរ​ឲ្យចាប់អារម្មណ៍នោះ អ្នក​ដែល​បាន​បង្ហាញ​វត្តមានលើកម្រាលព្រំ​ក្រហម​ក៏ រឹតតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល​មិនធម្មតាដែរ ព្រោះ​ម្នាក់ៗបង្អួត​សម្រស់ជាមួយនឹងការតុបតែងខ្លួន​ប្លែកៗគ្នា ឡើងខ្ញង់តែម្ដង រួមមាន៖ កញ្ញា ទេព បូព្រឹក្ស, លោក ជី ដេវីត, អ្នកនាង ម៉េង កែវពេជ្ជតា​និងអូនផ្អែម, អ្នកនាង ចន ច័ន្ទលក្ខិណា,​លោក ណូយ វ៉ាន់ណេត, អ្នកនាង លី ម៉ារីណា, អ្នក​នាង ឌី សូនិត្តា និងលោក អេឡិច ហ្សូរ៉ា, អ្នកនាងម៉ាក សែន សូនីតា, គ្រីស្តឌីវ៉ា និង អេឡិច,​ កញ្ញា តន់ ចន្ទសីម៉ា, កញ្ញារឿន ណាត, កញ្ញា រ៉េត សារីតា, កញ្ញា ហ៊ិន ចាន់នីរ័ត្ន, អ្នកនាង មាស សុខសោភា, អ្នកនាង កាតុ, ឌីជេ ណាណា, កញ្ញា សុភ័ក្ត្រ កុសុម៉ា, លោក វី យ៉ារ៉ូ និងតារាក្មេងចាស់ជា​ច្រើនរូបទៀត។ ,

ទស្សនារូបភាពដែល​ក្រុមការងារ Sabay ផ្ដិតយកដូចខាងក្រោម៖

មតិយោបល់